ព្រះត្រៃបិដក ភាគ ៦៣
[៣៤១] ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ ; ព្រោះទុក្ខនេះ ; បុរស (ដែលរង្គាត់ទៅក្នុងភព) ត្រូវបាន អញមិនឃើញព្រះមាតាណា ; ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខ ដែលព្រាហ្មណ៍វាយដំនេះទៅទៀត។ ទុក្ខដូច្នោះនេះ ; មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរសត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខដែលព្រាហ្មណ៍វាយដំនេះទៅទៀត។ ព្រះមាតានោះ មនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត ; កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ; ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត ; កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ។ ព្រះបិតានោះ ជាមនុស្សកំព្រាពិត ; កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ; ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ។
ID: 637344888472794050
ទៅកាន់ទំព័រ៖