ព្រះត្រៃបិដក ភាគ ៦៣
ព្រះមាតានោះ ជាមនុស្សកំព្រាពិត (រឭកពួកយើង) ក្នុងពាក់កណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចស្ទឹង។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត (រឭកពួកយើង) ក្នុងកណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចជាស្ទឹង។ រុក្ខជាតិផ្សេងៗ ទាំងនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ ថ្ងៃនេះ យើងនឹងបោះបង់ពួករុក្ខជាតិទាំងនោះចោលហើយ។ ពួកផលជាតិផ្សេងៗទាំងនេះ គឺពោធិ ខ្នុរ ជ្រៃ ក្រសាំង ថ្ងៃនេះយើងនឹងបោះបង់ផលជាតិទាំងនោះចោលហើយ។ នេះសួនច្បារ ; នេះស្ទឹងមានទឹកត្រជាក់ ; ពីដើម យើងលេងក្នុងទីណា ; ថ្ងៃនេះ យើងនឹងបោះបង់ទីទាំងនោះ។ ពីដើម ពួកយើងទ្រទ្រង់ផ្កាណា ច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្កាទាំងនោះ។ ពីដើមពួកយើងបរិភោគផ្លែឈើណាច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្លែឈើទាំងនោះ។ នេះរូបដំរី ; រូបសេះរបស់យើង ; នេះរូបគោរបស់យើង ; ពីដើមយើងលេងដោយរូបណា ; ថ្ងៃនេះយើងនឹងបោះបង់រូបទាំងនោះ។
ID: 637344888765527279
ទៅកាន់ទំព័រ៖