ព្រះត្រៃបិដក ភាគ ៦៣

 [៣៤២​] កុមារ​ទាំងនោះ​ ​; កាល​ជូ​ជកព្រាហ្មណ៍​កំពុង​នាំទៅ​ បាន​ពោល​នឹង​ព្រះបិតា​ដូច្នេះ​ថា បពិត្រ​ព្រះបិតា​ ​; សូម​ព្រះ​អង្គ​បា្រប់​នូវ​ភាព​ (របស់​យើងខ្ញុំ​) ជា​បុគ្គល​មិន​មាន​រោគ​ ដល់​ព្រះមាតា​ផង ទាំង​ព្រះអង្គ​សោត ក៏​សូមឲ្យ​បាន​សេចក្តី​សុខ។ នេះ​រូប​ដំរី រូប​សេះ​របស់​យើងខ្ញុំ​ ​; នេះ​រូប​គោ​របស់​យើងខ្ញុំ​ ​; សូម​ព្រះអង្គ​ប្រទាន​រូប​ទាំងនោះ ដល់​ព្រះ​មា​តាៗ នឹង​បន្ទោបង់​សំណោក​ព្រោះ​រូប​ទាំងនោះ។ នេះ​រូប​ដំរី រូប​សេះ​របស់​យើងខ្ញុំ​ ​; នេះ​រូប​គោ​របស់​យើងខ្ញុំ​ ​; ព្រះមាតា​កាលបើ​ក្រឡេក​ឃើញ​រូប​ទាំងនោះ​ហើយ នឹង​បន្ទោបង់​សំណោក​ចេញ​បាន។
 [៣៤៣​] លំដាប់នោះ​ ព្រះបាទ​វេស្សន្តរ​ជា​ក្សត្រិ​យ៍ ទ្រង់​ដាក់ទាន​រួចហើយ​ ក៏​យាង​ចូល​ទៅកាន់​បណ្ណសាលា ហើយ​ខ្សឹកខ្សួល​គួរឲ្យ​អាណោចអាធ័ម។ (ព្រះ​មហាសត្វ​ទ្រង់ព្រះ​ពិលាប​ថា​) ក្នុងថ្ងៃនេះ ទារក​ទាំងពីរ​មាន​សេចក្តី​ស្រេកឃ្លាន​ហើយ យំទារ​នរណា អ្នកណា​ហ្ន៎​ នឹង​ឲ្យ​ភោជន​ដល់​ទារក​ទាំងពីរ​នោះ ក្នុង​កាល​ជាទី​អង្គាស​ (អាហារ​) ក្នុង​វេលា​ល្ងាច។ ក្នុងថ្ងៃនេះ ទារក​ទាំងពីរ​មាន​សេចក្ដីស្រេកឃ្លាន ហើយ​យំ​ទារ​នរណា​ បពិត្រ​ព្រះមាតា យើងខ្ញុំ​មាន​សេចក្តី​ស្រេកឃ្លាន​ហើយ សូម​ព្រះមាតា​ប្រទាន​ភោជន​ដល់​យើងខ្ញុំ​ក្នុង​កាល​ជាទី​អង្គាស​ (អាហារ​) ក្នុង​វេលា​ល្ងាច។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637344889098104198
ទៅកាន់ទំព័រ៖