ព្រះត្រៃបិដក ភាគ ៦៣

ទារក​ទាំងពីរ​ដើរ​ទៅ​ដោយ​ជើងទទេ​ មិន​មាន​ស្បែកជើង នឿយហត់ មាន​ជើង​ទាំងពីរ​ដ៏​ពុរពង ទៅកាន់​ផ្លូវ​ដូចម្តេច​បាន​ អ្នកណា​នឹង​ដឹកដៃ​ទារក​ទាំង​នោះ​ទៅ។ កោតតែ​ព្រាហ្មណ៍​នោះ​ ហ៊ាន​វាយ​កូន​ទាំងពីរ​របស់​អញ​ជា​អ្នក​មិន​មាន​កំហុស ក្នុង​ទី​ចំពោះមុខ មិន​អៀនខ្មាស​ ព្រាហ្មណ៍​នេះ ហៅ​ពេញជា​មនុស្ស​ឥត​អៀនខ្មាស។ អ្នកណា​មាន​សេចក្តី​អៀនខ្មាស​ នឹង​វាយ​ពួក​ជន​សូម្បី​ជា​ខ្ញុំស្រី ខ្ញុំប្រុស ឬថា​អ្នកបម្រើ​ដទៃ​របស់​អញ ដែល​លះ​ឲ្យហើយ​នោះ។ ព្រាហ្មណ៍​ហ៊ាន​ជេរ ហ៊ាន​វាយដំ​កូន​សំឡាញ់​របស់​អញ​ដែល​កំពុង​មើលឃើញ ដូចជា​ត្រី​ដែល​ជាប់​នៅក្នុង​មាត់​លប។
 [៣៤៤​] អញ​នឹង​កាន់​យក​ធ្នូ​ ស្ពាយ​ព្រះ​ខាន់​លើ​ស្មា​ខាងឆ្វេង ហើយ​នាំ​យកកូន​ទាំងពីរ​របស់​ខ្លួន​មកវិញ​ឬ ព្រោះថា​ កា​រដែលគេ​វាយដំ​កូន​ទាំងពីរ នាំមក​នូវ​សេចក្ដីទុក្ខ។ កុមារ​ទាំងពីរ​គប្បី​លំបាក​ដោយហេតុ​ណា ហេតុ​នុ៎ះ​មិនមែន​ជាទី​តាំង​មាន​សភាព​ជា​ទុក្ខ​ទេ​ នរណា​យល់​ធម៌​របស់​ពួក​សប្បុរស ហើយ​ឲ្យ​ទាន រមែង​ក្តៅ​ក្រ​ហាយ​រឿយ​ៗ។
 [៣៤៥​] (ជា​លិ​កុមារ​…) បានឮ​ថា​ ជន​ពួក​ខ្លះ​ក្នុង​លោក​នេះ​ បាន​ពោល​ពាក្យពិត​យ៉ាងនេះ​ថា បុគ្គល​ណា​មិន​មាន​មាតា​បង្កើត បុគ្គល​នោះ​ឈ្មោះថា​ មិន​មាន​បិតា​ដូច​គ្នា​ដែរ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637344889451077905
ទៅកាន់ទំព័រ៖