ព្រះត្រៃបិដក ភាគ ៦៣

 [៣៥៤​] ហេតុ​នេះ​ដូចម្តេច បាន​ជា​ព្រះអង្គ​គង់​ស្ងៀម ចិត្ត​របស់ខ្ញុំ​ម្ចាស់​ហាក់ដូច​ (យល់សប្តិ​) ក្នុង​រាត្រី​ សូម្បី​ពួក​ក្អែក​ព្រៃ ក៏​មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់ ប្រាកដជា​ស្លាប់​ហើយ។ ហេតុ​ដូចម្តេច បាន​ជា​ព្រះ​អង្គ​គង់​ស្ងៀម​ ចិត្ត​របស់ខ្ញុំ​ម្ចាស់ ហាក់ដូចជា​ (យល់សប្តិ​) ក្នុង​រាត្រី​ សូម្បី​ពួក​សត្វ​ហើរ ក៏​មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់​ ប្រាកដជា​ស្លាប់​ហើយ។ បពិត្រ​ព្រះ​អយ្យ​បុត្រ ពួក​ម្រឹគ​ស៊ី​ទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់​ហើយ​ទេ​ដឹង​ ឬន​រណា​នាំ​យក​ទារក​របស់ខ្ញុំ​ម្ចាស់​ទៅ​ក្នុង​ព្រៃ​ដ៏​ស្ងាត់​ឥត​ជាតិជៅ។ ព្រះអង្គ​ធ្វើ​ទារក​ទាំងនោះ​ ឲ្យ​ជា​ទូត​ ហើយ​ប្រើ​ទៅ​ឬ ឬក៏​ទា​រក​ទាំងនោះ ជា​អ្នកពោល​ពាក្យពីរោះ​ ដេកលក់​អស់ហើយ ឬទារក​ទាំងនោះ ខ្វល់ខ្វាយ​ក្នុង​ល្បែង​ទាំងឡាយ ហើយ​នាំគ្នា​ចេញទៅ​ខាងក្រៅ។ សក់​ទាំងឡាយ​ក្តី ដៃជើង​ទាំងឡាយ​ក្តី ដ៏​វិចិត្រ​ដោយ​បណ្តាញ​របស់​ទារក​ទាំងនោះ ក៏​មិនឃើញ​សោះ​ ក្រែង​ពួក​បក្សី​ឆាប​នាំ​យក​ទៅ​ទេ​ដឹង ឬន​រណា​នាំ​យក​ទារក​របស់ខ្ញុំ​ម្ចាស់​ទៅ។
 [៣៥៥​] ការដែល​ព្រះអង្គ​មិន​មាន​ព្រះបន្ទូល​នេះ ជា​ទុក្ខ​ក្រៃលែង​ជាង​ទុក្ខ​របស់ខ្ញុំ​ម្ចាស់ ដែល​មិនឃើញ​កូន​ទាំងពីរ​ គឺជា​លី និង​នាង​កណ្ហាជិនា​នោះ ដូចជា​ដំបៅ​ដែល​មុត​ដោយ​ព្រួញ។
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637344892694978275
ទៅកាន់ទំព័រ៖