ព្រះត្រៃបិដក ភាគ ៦៣

ផ្លេកបន្ទោរ​ក៏​ដាល​ច្រវាត់​ជុំវិញ ដូចជា​សំឡេង​លាន់​នៃ​ភ្នំ​ទាំងឡាយ។ ​ពួក​ទេវតា​ទាំងពីរ​ក្រុម គឺ​នារ​ទៈ និង​បុព្វ​តៈ ទាំង​ព្រះ​ឥន្រ្ទ ព្រះព្រហ្ម និង​បជា​បតិ​ទេវបុត្រ​ សោម​ទេវបុត្រ ព្រះបាទ​យមៈ និង​ព្រះបាទ​វេស្សវ័ណ រីករាយ​តាម​ព្រះអង្គ​នោះ ពួក​ទេវតា​ទាំងអស់​ ក៏​រីករាយ​តាម​ (យ៉ាងនេះ​ថា​) មែនពិត ព្រះបាទ​វេស្សន្តរ​នោះ​ ធ្វើអំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ។ កាលដែល​ពួក​ជន​កំពុង​ឲ្យ​វត្ថុ​ដែលគេ​ឲ្យបាន​ដោយ​កម្រ​ កំពុង​ធ្វើអំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ ពួក​អសប្បុរស​រមែង​មិន​ធ្វើតាម​ (អំពើនោះ​) ឡើយ​ ធម៌​របស់​ពួក​សប្បុរស គឺ​គេ​ដឹង​បាន​ដោយ​ក្រ​។ ព្រោះហេតុនោះ​ ដំណើរ​ទៅ​អំពី​លោក​នេះ​ (ទៅកាន់បរលោក​) នៃ​ពួក​សប្បុ​រស និង​ពួក​អសប្បុរស ជា​ដំណើរ​ផ្សេងគ្នា ​ពួក​អសប្បុរស ទៅកាន់​នរក​ ពួក​សប្បុរស មាន​ឋានសួគ៌​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ។ ព្រះអង្គ​កាលដែល​គង់នៅ​ក្នុង​ព្រៃ បាន​ប្រទាន​កុមារ​ទាំងពីរ ទាំង​បាន​ប្រទាន​ភរិយា​ ទាន​ទាំងពីរ​នោះ ឈ្មោះថា​ជា​យាន​ដ៏​ប្រសើរ មិន​នាំ​ចុះ​ទៅ​ (កាន់​អបាយភូមិ​) ទេ​ យាន​ដ៏​ប្រសើរ​នោះ សូម​សម្រេច​ដល់​ព្រះអង្គ​ក្នុង​ឋានសួគ៌។
 [៣៧៨​] (សក្កទេវរាជ​…) ឥឡូវ​ ខ្ញុំ​សូម​ថ្វាយ​នាង​មទ្រី ជា​ស្ត្រី​មាន​សព៌ាង្គ​ដ៏​ល្អ ជា​ភរិយា​របស់​ព្រះអង្គ​វិញ​ ព្រះអង្គ​សមគួរ​នឹង​នាង​មទ្រី​ដោយពិត នាង​ម​ទ្រីក​៏​សមគួរ​នឹង​ព្រះអង្គ​ដែល​ជា​ភស្តា​ដែរ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637344897415922578
ទៅកាន់ទំព័រ៖