ព្រះត្រៃបិដក ភាគ ៦៣

 [៣៩០​] (ជាលី​កុមារ​…) បពិត្រមហារាជ​ (ការណ៍​ដែល​) ព្រះបិតា​របស់​ទូលព្រះបង្គំជាខ្ញុំ​ ទ្រង់ប្រទាន​យើងខ្ញុំ​ដល់​ស្មូម​ (នោះ​) សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​នូវ​វាចា​គួរឲ្យ​អាណោច​អា​ធម័​ដែល​នាង​កណ្ហាជិនា​ជា​ប្អូន​ពោល​ចុះ។
 [៣៩១​] ហ្ឫ​ទ័យ​នៃ​ព្រះបិតា​របស់​ទូលព្រះបង្គំជាខ្ញុំ​នោះ​ ជា​ទុក្ខ ទាំង​ទ្រង់​មាន​អស្សាស​បស្សាសៈ​ដ៏​ក្តៅ ព្រះបិតា​មាន​ព្រះនេត្រ​ក្រហម ដូចជា​ផ្កាយ​រោហិណី​ ទ្រង់​សម្រក់​ទឹកព្រះនេត្រ។
 [៣៩២​] នាង​កណ្ហាជិនា​ បាន​ពោល​នឹង​ព្រះបិតា​នោះ​ថា បពិត្រ​ព្រះបិតា ព្រាហ្មណ៍​នេះ វាយ​ខ្ញុំម្ចាស់​ដោយ​ឈើច្រត់​ ដូច​ (ម្ចាស់​) វាយ​ទាសី​ដែល​កើត​ក្នុង​ផ្ទះ។ បពិត្រ​ព្រះបិតា​ អ្នកនេះ​មិនមែន​ជា​ព្រាហ្មណ៍​ទេ ព្រោះ​ពួក​ព្រាហ្មណ៍ តែង​ជា​អ្នក​ប្រព្រឹត្ត​ធម៌ បពិត្រ​ព្រះបិតា យក្ស​ក្លែងភេទ​ជា​ព្រាហ្មណ៍​ នាំ​ពួក​យើងខ្ញុំ​យក​ទៅ​ស៊ី​ទេ​ដឹង។ បពិត្រ​ព្រះបិតា​ យើងខ្ញុំ​កាល​បិសាច​នាំ​យក​ទៅ ហេតុអ្វី​ក៏​ព្រះអង្គ​ទ្រង់ទត​ព្រងើយ។
 [៣៩៣​] (ព្រះបាទ​សញ្ជ័យ​…) មាតា​របស់​អ្នកជា​ព្រះ​រាជបុត្រី បិតា​របស់​អ្នកជា​ព្រះ​រាជបុត្រា​ ក្នុង​កាលពីដើម បា​ទាំងពីរ​ឡើង​កាន់​ភ្នែន​របស់​អញ ចុះ​ហេតុអ្វីបានជា​បា​ទាំងពីរ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ។
 [៣៩៤​] (ជាលី​កុមារ​…) ព្រះមាតា​របស់​ទូលព្រះបង្គំជាខ្ញុំ​ ជា​ព្រះ​រាជបុត្រី ព្រះបិតា​របស់​ទូលព្រះបង្គំជាខ្ញុំ​ជា​ព្រះ​រាជបុត្រា
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637344899755798588
ទៅកាន់ទំព័រ៖