ព្រះត្រៃបិដក ភាគ ៦៣
ទូលព្រះបង្គំជាខ្ញុំទាំងពីរនាក់ ជាទាសារបស់ព្រាហ្មណ៍ ហេតុនោះបានជាទូលព្រះបង្គំជាខ្ញុំឋិតនៅក្នុងទីឆ្ងាយ។
[៣៩៥] (ព្រះបាទសញ្ជ័យ…) នែចៅសំឡាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ នាំឲ្យក្តៅហ្ឫទ័យរបស់ជីតាណាស់ កាយរបស់ជីតាហាក់ដូចជា (គេលើកដាក់) លើជើងថ្ករ ជីតាមិនបានសុខលើអាសនៈទេ។
[៣៩៦] នែចៅសំឡាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ បាឯងរឹងរឹតតែញ៉ាំងសំណោកឲ្យកើតដល់ជីតា ជីតានឹងលោះដោះសាបាដោយទ្រព្យ មិនឲ្យបានៅជាទាសាគេទេ។ នែបា បិតារបស់បាបានកាត់ថ្លៃប៉ុន្មាន ហើយបានឲ្យបាទាំងពីរដល់ព្រាហ្មណ៍ បាចូរប្រាប់ដល់ជីតាឲ្យត្រង់ ពួកអាមាត្យ ចូរញ៉ាំងព្រាហ្មណ៍ឲ្យទទួលទ្រព្យ។
[៣៩៧] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ព្រះបិតាបានប្រទានទូលព្រះបង្គំជាខ្ញុំដល់ព្រាហ្មណ៍ដោយកាត់ថ្លៃមួយពាន់និក្ខៈ ប្រទានកញ្ញាឈ្មោះកណ្ហាជិនាជាប្អូនស្រីដោយកាត់ថ្លៃមួយរយនៃវត្ថុគ្រប់មុខ មានដំរីជាដើម។
[៣៩៨] (ព្រះបាទសញ្ជ័យ…) នែនាយអាមាត្យ អ្នកចូរក្រោកឲ្យឆាប់ ហើយចូរឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០
ID: 637344900198886338
ទៅកាន់ទំព័រ៖