ព្រះត្រៃបិដក ភាគ ៦៣

(សេះ​ ១០០ និ​ក្ខៈ ១០០​) និង​មាស ១០០០ ដំ​ឡឹង ដល់​ព្រាហ្មណ៍​ឲ្យ​ជា​ដំ​ឡៃ​លោះ​យក​ចៅ​ទាំងពីរ។
 [៣៩៩​] (អភិ​សម្ពុទ្ធ​គាថា​) លំដាប់នោះ​ ​ពួក​នាយ​អាមាត្យ​ក៏​ប្រញាប់​ប្រញាល់​ឲ្យ​ទាសី​ ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និ​ក្ខៈ ១០០​) និង​មាស ១០០០ ដំ​ឡឹង ដល់​ព្រាហ្មណ៍​ឲ្យ​ជា​ដំ​ឡៃ​លោះ​យក​ព្រះរាជ​នត្តា​ទាំងពីរ។
 [៤០០​] (នាយ​អាមាត្យ​បាន​ឲ្យ​ទ្រព្យ​ទាំងអស់​មួយ​រយ​ ៗ គឺ​ទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ រថ​ទឹម​ដោយ​សេះ ១០០ និង​មាស ១០០០ ដំ​ឡឹង​ ដល់​ព្រាហ្មណ៍​ជា​អ្នក​ស្វែងរក​ទ្រព្យ ជា​មនុស្ស​ឈ្លានពាន​លើសលន់​ ឲ្យ​ជា​ដំ​ឡៃ​លោះ​យក​ព្រះរាជ​នត្តា​ទាំងពីរ។
 [៤០១​] ក្សត្រ​ទាំង​ពីរ​ព្រះអង្គ បាន​លោះ​ទារក​ទាំងពីរ ហើយ​ផ្ងូត​ទឹក ឲ្យ​បរិភោគភោជន​ ប្រដាប់ដោយ​គ្រឿងប្រដាប់​ទាំងឡាយ រួច​ឲ្យ​អង្គុយ​លើ​ភ្នែន។ ព្រះរាជា​ជា​ព្រះ​អយ្យកោ ដាក់ជា​លី​កុមារ​លើ​ភ្នែន​ ហើយ​សាកសួរ​ទារក​ទាំងពីរ ដែល​កក់​សីសៈ​ហើយ មាន​សំពត់​ដ៏​ស្អាត​ ស្អិតស្អាង​ដោយ​អាភរណៈ​គ្រប់យ៉ាង។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637344900615451247
ទៅកាន់ទំព័រ៖