ព្រះត្រៃបិដក ភាគ ៦៣
            
        
        
            
            
                
                វត្ថុណានីមួយរបស់យើង មានក្នុងទីនេះ ទាំងទ្រព្យ និងធញ្ញជាតិ (ជីតាក៏នឹងឲ្យវត្ថុនោះដល់បិតារបស់បា) សូមវេស្សន្តរ ចូលមក ចូរជាព្រះរាជាត្រួតត្រាក្នុងដែនសិវិចុះ។
 [៤០៥] (ជាលីកុមារ…) បពិត្រព្រះសម្មតិទេព ព្រះរាជាដ៏ឧត្តមរបស់អ្នកសិវិរាស្ត្រ នឹងមិនយាងមកតាមពាក្យរបស់ទូលព្រះបង្គំទេ សូមព្រះសម្មតិទេពទ្រង់ស្តេចយាងទៅដោយព្រះអង្គឯងវិញ ហើយស្រោចស្រពព្រះរាជបុត្របង្កើត ដោយភោគៈទាំងឡាយ។
 [៤០៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាព្រះនាមសញ្ជ័យ បានត្រាស់នឹងសេនាបតីថា ពួកសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង ចូរសៀត (អាវុធទាំងឡាយ) ពួកអ្នកនិគម ព្រាហ្មណ៍បុរោហិត អាមាត្យ ៦០.០០០ និងពួកទាហាន ដ៏ល្អមើលចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់ ជូនអញទៅ។ ពួកទាហានខ្លះ ស្លៀកពាក់សំពត់ខៀវ ពួកទាហានខ្លះ ស្លៀកពាក់សំពត់លឿង ពួកទាហានដទៃ ជួតឈ្នួតក្រហម ពួកទាហានខ្លះ ស្លៀកពាក់សំពត់ស ចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់។ ភ្នំហិមពាន្ត និងភ្នំគន្ធមាទន៍ដ៏ទ្រទ្រង់ក្លិន ដ៏ដេរដាសដោយពួកឈើផ្សេងៗ ជាលំនៅនៃពួកភូតដ៏ច្រើន
            
            
         
        
            
                ID: 637344901822525381 
                
            
            
                ទៅកាន់ទំព័រ៖