ព្រះត្រៃបិដក ភាគ ៦៣

ញ៉ាំង​ទិស​ទាំងឡាយ​ឲ្យ​ភ្លឺ ផ្សាយ​ទៅ​ដោយ​ឱសធ​ទាំងឡាយ​ជា​ទិព្វ​យ៉ាងណា​ ​ពួក​ទាហាន នាំគ្នា​ចង​គ្រឿង​ក្រោះ ចូរ​មក​ឲ្យឆាប់ ចូរ​ញ៉ាំង​ទិស​ទាំងឡាយ ឲ្យ​ភ្លឺ​រុងរឿង​ផ្សាយ​ទៅ​ យ៉ាងនោះ​ដែរ។ ​ពួក​អ្នក​ជិះដំរី ចូរ​រៀបចំ​ដំរី ១៤ ពាន់ ជា​សត្វ​មាន​សរីរៈ​ធំ​ មាន​ខ្សែ​ដង្គន់ ជា​វិការៈ​នៃ​មាស មាន​សរីរៈ​ស្រោប​ដោយ​គ្រឿង​តែង​តួ ជា​វិការៈ​នៃ​មាស។ ពួក​អ្នក​បង្វឹក​ដំរី​ មានដៃ​កាន់​ដែក​ចំពុះទុង និង​កង្វេរ មាន​គ្រឿង​ស្អិតស្អាង​ប្រាកដហើយ ចង​គ្រឿង​ក្រោះ​ហើយ​ ចូរ​នាំគ្នា​ឡើង​ជិះ ក ដំរី​ទាំងឡាយ បរម​កឲ្យឆាប់។ ពួក​អ្នក​ជិះសេះ ចូរ​រៀបចំ​សេះ​ទាំង​ ១៤ ពាន់ ជា​ជាតិ​សេះ​សិន្ធព​អាជានេយ្យ មាន​សន្ទុះ​ដ៏លឿ​ន។ ពួក​អ្នក​បង្វឹក​សេះ​ ទ្រទ្រង់​ស៊ែ និង​ធ្នូ ចង​គ្រឿង​ក្រោះ ប្រដាប់​លើ​ខ្នង​សេះ ហើយ​ចូរ​ឡើងជិះ​បរម​កឲ្យឆាប់។ លំដាប់ពីនោះ​មក ពួក​អ្នក​បររថ ចូ​ររៀបចំ​រថ​ទាំ​ង ១៤ ពាន់ ជារ​ថមាន​ខ្នងកង់​ពាស​ដោយ​ដែក​ដ៏​ល្អ មានផ្ទះ​រំលេច​ដោយ​មាស។ ​ពួក​ខ្មាន់ធ្នូ​ស្ទាត់​ក្នុង​ការប្រហារ​ ​ពួក​ជាង​រថ ចូរ​នាំគ្នា​លើក​ទង់ជ័យ ខែល និង​គ្រឿង​ក្រោះ​ទាំងឡាយ​ក្នុង​រថ​ទាំងនោះ​ ចូរ​ដំឡើងធ្នូ ចង​គ្រឿង​ក្រោះ ហើយ​ចូរ​បរ​រថ​ទាំងឡាយ​មក​ឲ្យឆាប់។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637344902106703829
ទៅកាន់ទំព័រ៖