ព្រះត្រៃបិដក ភាគ ៦៣

 [៤០៧​] អ្នក​ទាំងឡាយ​ ចូរ​តាក់តែង​ផ្កា​ទាំងឡាយ​ (មាន​លាជ​ជា​គំរប់ ៥) និង​ផ្កា​សម្រាប់​រោយ​រាយ​ កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាប​ស្រឡាប និង​ផ្កាដ​៏​មាន​ដំ​ឡៃ​ទាំងឡាយ​ ចូរ​ឋិតនៅ​ត្រង់​ផ្លូវ​ដែល​បុត្រ​របស់​អញ​មក។ គ្រប់​ទ្វារ​ស្រុក​ ចូរ​តាក់តែង​តាំង​ទុក​ឪទិន​មេរ័យ និង​សុរា​ច្រើន ត្រង់​ផ្លូវ​ដែល​បុត្រ​របស់​អញ​មក​ ចូរ​តាក់តែង​តាំង​ទុក​សាច់ នំ​ទ្រាបល្ង នំ​កុម្មាស​ដែល​លាយ​សាច់​ត្រី​ ត្រង់​ផ្លូវ​ដែល​បុត្រ​របស់​អញ​មក។ ចូរ​តាក់តែង​តាំង​ទុក​ទឹកដោះ​រាវ ប្រេង ទឹកដោះជូរ ទឹកដោះស្រស់ និង​សុរា​ដ៏​ច្រើន​ ដែល​ធ្វើ​ដោយ​ម្សៅ​ថ្ពៅ ត្រង់​ផ្លូវ​ដែល​បុត្រ​របស់​អញ​មក។ ពួក​អ្នកធ្វើ​ម្ហូប​ អ្នកធ្វើបាយ អ្នក​រាំ និង​អ្នក​ច្រៀង អ្នក​ច្រៀង​ទះដៃ​ អ្នក​វាយ​ស្គរ អ្នក​ច្រៀង​ដោយ​សំឡេង​ដ៏​ស្រទន់ និង​ពួក​អ្នក​ចាក់​ត្លុ​ក។ ពួក​ជន​ចូរ​ដេញពិណ​គ្រប់បែប​ ចូរ​វាយ​ស្គរ និង​មហោ​រធឹ​កទាំងឡាយ ចូរ​ផ្លុំស័ង្ខ និង​ទះ​ស្គរ​ទាំង​ឡាយ។ ជន​ទាំងឡាយ​ ចូរ​ទះ​សំ​ម្ភោរ វាយ​ស្គរ​ធំ​ ផ្លុំស័ង្ខ​ ដេញ​តាក់​ខេ​ ដេញ​ពិណ​ខ្សែ ៧ វា​យម​ហោ​រធឹក​ វាយ​ស្គរ​ទង់ដែង វាយ​ស្គរ​មង្គល។
 [៤០៨​] សេនា​ដ៏​ច្រើន​នោះ​ ជា​កងទ័ព​ក្នុង​ដែន​សិវិ លើក​ចេញទៅ មាន​ជាលី​កុមារ​ជាម​គ្គ​នាយក​ បាន​ដើរសំដៅទៅ​កាន់​វង្កតបព៌ត។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637344902460608036
ទៅកាន់ទំព័រ៖