ព្រះត្រៃបិដក ភាគ ៦៣

ដំរី​ដ៏​ប្រសើរ មាន​អាយុ ៦០ ខួប បន្លឺ​កោ​ពា្ច​នាទ ដំរី​កាលបើ​មាន​ខ្សែ​ដង្គន់​ជាប់​នៅ​ហើយ​ ក៏​បន្លឺ​កោ​ពា្ច​នាទ។ សេះ​អាជានីយ​ទាំងឡាយ​ស្រែក​កងរំពង សំឡេង​គឹកកង​នៃ​ខ្នងកង់​ ក៏​កើតមាន ក្នុង​កាលនោះ ធូលី​ក៏​ហុយ​បាំង​ដូច​ពពក​ កងទ័ព​ក្នុង​ដែន​សិវិ បាន​លើក​ចេញទៅ។ សេនា​ដ៏​ច្រើន​នោះ អាច​នាំ​យក​របស់​ដែល​គួរ​នាំ​យក​ទៅ​បាន លើក​ចេញទៅ មាន​ជាលី​កុមារ​ជាម​គ្គ​នាយក​ បាន​ដើរ​សំដៅ​ទៅ​កាន់​វង្គ​តបព៌ត។ កងទ័ព​ទាំងនោះ បាន​ចូល​ទៅកាន់​ព្រៃធំ​ មាន​មែកឈើ​ច្រើន មាន​ទឹក​ច្រើន ដេរដាស​ដោយ​ឈើ​មាន​ផ្កា និង​ឈើ​មាន​ផ្លែ​ទាំងសងខាង​ផ្លូវ។ ពួក​សត្វស្លាប​ដ៏​ច្រើន​ក្នុង​ព្រៃធំ​នោះ​ មាន​សំឡេង​មូល មាន​សំឡេង​ពីរោះ មានត្រកូល​ផ្សេង ៗ ស្រែកហៅ​សត្វស្លាប ដែល​កំពុង​ស្រែក​លើ​ដើមឈើ​ដែល​ផ្កា​តាម​រដូវ។ កងទ័ព​ទាំងនោះ ទៅកាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល ក្នុង​កាល​អំណឹះ​ទៅ​នៃ​ថ្ងៃ​ និង​យប់​ បាន​ចូល​ទៅដល់​ប្រទេស ដែល​ព្រះបាទ​វេស្សន្តរ​ទ្រង់​គង់នៅ។

ចប់ មហា​រា​ជប​ព្វៈ​។


 [៤០៩​] (អភិ​សម្ពុទ្ធ​គាថា​) ព្រះបាទ​វេស្សន្តរ​ ទ្រង់​ឮសំឡេង​គឹកកង​នៃ​កងទ័ព​ទាំងនោះ​ហើយ ក៏​ភិតភ័យ ទ្រង់​ឡើង​ទៅលើ​ភ្នំ ហើយ​ទ្រង់​ទតមើល​នូវ​ពួក​សេនា​ទាំង​ភិតភ័យ​ មាន​បន្ទូល​ថា​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637344902876860414
ទៅកាន់ទំព័រ៖