ព្រះត្រៃបិដក ភាគ ៦៣

ក៏​ក្នុងថ្ងៃនេះ នាង​ទេពកញ្ញា​ទាំងឡាយ នៅ​កំពុងតែ​ក្រងផ្កា​ជា​ផ្ទាំង​ ក្នុង​នន្ទ​នវ័ន ទេវបុត្រ​ឈ្មោះ​ជវៈ​ (ជា​ស្វាមី​ខ្ញុំម្ចាស់​នោះ​) កំពុង​ទទួល​កម្រង​ផ្កាដ​ើ​ម្បី​ខ្ញុំម្ចាស់។ ១៦​ ឆ្នាំ ក្នុង​ជាតិ​របស់ខ្ញុំ​ម្ចាស់​នេះ ហាក់ដូចជា​កាល​ទិព្វ​នោះ​មួយរំពេច​ មួយ​យប់ មួយថ្ងៃ​ទិព្វ​នោះ ជា ១០០ ឆ្នាំ​របស់​មនុស្ស។ កម្ម​ទាំងឡាយ រមែង​អន្ទោល​តាម អស់​ជាតិ​ជា​អសង្ខេយ្យ​ដូច្នេះ​ឯង​ ដ្បិតថា កម្ម​ល្អ​ក្តី លាមក​ក្តី មិន​វិនាស​ទេ។
 [៣២​] ប្រុស​ណា​ប្រាថ្នា​ឲ្យបាន​ជា​ភេទ​ប្រុស​រាល់​ៗជាតិ ត្រូវ​វៀរ​ប្រពន្ធ​បុគ្គល​ដទៃ​ ដូចជា​បុគ្គល​អ្នកមាន​ជើង​លាង​ហើយ វៀរបង់​នូវ​ភក់​ដូច្នោះ។ ស្រ្តី​ណា​ប្រាថ្នា​ឲ្យបាន​ជា​ប្រុស​រាល់​ៗជាតិ ត្រូវ​គោរព​ប្តី ដូចជា​ពួក​ស្រី​អប្សរ​ ជា​អ្នកបំរើ គោរព​ព្រះឥន្ទ​ដូច្នោះ។ បុគ្គល​ណា​ចង់បាន​ភោ​គៈ​ជា​ទិព្វ​ អាយុ យស និង​សុខ​ជា​ទិព្វ ត្រូវ​វៀ​របង់​អំពើបាប​ទាំងឡាយ​ ប្រព្រឹត្ត​សុ​ច្ច​រិត​ធម៌ ៣ យ៉ាង។ ស្រ្តី​ក្តី បុរស​ក្តី ជា​អ្នក​មិន​ធ្វេស​ប្រហែស​ដោយ​កាយ វាចា ចិត្ត មាន​ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ ឈ្មោះថា កើតមក​ដើម្បី​ប្រយោជន៍​របស់​ខ្លួន។
ពួក​មនុស្ស​ណា​នីមួយ ក្នុង​ជីវ​លោក ជា​អ្នកមាន​យស មាន​ភោគៈ​បរិបូណ៌​ទាំងអស់​ ​ពួក​មនុស្ស​ទាំងនោះ បាន​សន្សំ​កម្ម​ល្អ​ហើយ​ក្នុង​កាលមុន ដោយ​ឥត​សង្ស័យ សត្វ​ទាំងអស់​ជាច្រើន​ សុទ្ធតែ​មានកម្ម​ជា​របស់​ខ្លួន។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637344776303889684
ទៅកាន់ទំព័រ៖