ព្រះត្រៃបិដក ភាគ ៦៣
ម្នាលបុត្រទាំងពីរ វត្តនោះ សម្រេចដល់មាតាក្នុងថ្ងៃនេះហើយ ព្រោះបានចួបនឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ សូមឲ្យបុណ្យដែលកើតអំពីមាតា និងកើតអំពីបិតា រក្សាបា ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យរក្សាបា។ បុណ្យណានីមួយ ដែលមាតាក្តី បិតាក្តី របស់បា បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមបាកុំចាស់ កុំស្លាប់ឡើយ។
[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះសស្សុបានបញ្ជូនកប្បាសិកពស្រ្ត កោសេយ្យពស្រ្ត ខោមពស្រ្ត និងកោទុម្ពរពស្ត្រ ទៅថ្វាយព្រះសុណ្ហា ដែលជាសំពត់សម្រាប់លំអព្រះនាងមទ្រី។ លំដាប់តមក ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងគ្រឿងប្រដាប់ព្រះសុរង្គជាវិការៈនៃកែវ ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់សម្រាប់លំអរបស់ព្រះនាងមទ្រី។ លំដាប់តមកទៀត ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងកន្ទ្រុំ និងខ្សែក្រវាត់ជាវិការៈនៃកែវមុណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី។ ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់នលាដៈ ជាគ្រឿងប្រដាប់សម្រាប់ព្រះភក្រ្តមានពណ៌ផ្សេង ៗ ដែលជាវិការៈនៃកែវមណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី។
ID: 637344906117467328
ទៅកាន់ទំព័រ៖