ព្រះត្រៃបិដក ភាគ ៦៣

 [៤៣៤​] ​ពួក​ម្រឹគ​ទាំងប៉ុន្មាន​ ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងអស់​នោះ មិន​បៀតបៀន​គ្នា​នឹង​គ្នា​ ដោយ​តេជះ​នៃ​ព្រះបាទ​វេ​ស្ស​ន្តរ។ ពួក​បក្សី​ទាំងប៉ុន្មាន​ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងអស់​នោះ​ មិន​បៀតបៀន​គ្នានឹងគ្នា ដោយ​តេ​ជះ​នៃ​ព្រះបាទ​វេស្សន្តរ។ កាល​ព្រះបាទ​វេស្សន្តរ​ញ៉ាំង​ពួក​អ្នក​សិវិ​រាស្ត្រ​ឲ្យ​ចំរើន ទ្រង់​យាង​ចេញ​ (អំពី​ព្រៃ​) ​ពួក​ម្រឹគ​ទាំងប៉ុន្មាន​ ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងអស់​នោះ បាន​មក​ប្រជុំ​ក្នុង​ទី​ជាមួយគ្នា។ កាល​ព្រះបាទ​វេស្សន្តរ​ញ៉ាំង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន​ ទ្រង់​យាង​ចេញ​ (អំពី​ព្រៃ​) ​ពួក​បក្សី​ទាំងប៉ុន្មាន​ ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងអស់​នោះ បាន​មក​ប្រជុំ​ក្នុង​ទី​ជាមួយគ្នា។ កាល​ព្រះបាទ​វេស្សន្តរ​ ញ៉ាំង​ពួក​អ្នក​សិវិ​រាស្ត្រ​ឲ្យ​ចំរើន ទ្រង់​យាង​ចេញ​ (អំពី​ព្រៃ​) ​ពួក​ម្រឹគ​ទាំងប៉ុន្មាន​ ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងអស់​នោះ លែង​ស្រែក​សំឡេង​ពីរោះ។ កាល​ព្រះបាទ​វេស្សន្តរ​ញ៉ាំង​ពួក​អ្នក​សិវិ​រាស្ត្រ​ឲ្យ​ចំរើន​ ទ្រង់​យាង​ចេញ​ (អំពី​ព្រៃ​) ​ពួក​បក្សី​ទាំងប៉ុន្មាន​ ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងអស់​នោះ លែង​ស្រែក​សំឡេង​ពីរោះ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637344906787503179
ទៅកាន់ទំព័រ៖