ព្រះត្រៃបិដក ភាគ ៦៣
បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ត្រិះរិះរឿយៗ ដោយព្រះអង្គឯងចុះ បពិត្រព្រះអង្គ ជាធំជាងជន ស្រ្តីទាំងឡាយណា របស់ព្រះអង្គ ប្រាកដស្មើដោយស្រីអប្សរ មានខ្លួនប្រដាប់ហើយ បិទបាំងដោយបណ្តាញមាស តើស្រ្តីទាំងនេះរបស់ព្រះអង្គ មានអ្វីជាហេតុ។
ព្រះរាជកញ្ញាព្រះនាមរុចា ញ៉ាំងព្រះបាទអង្គតិ ជាព្រះបិតាឲ្យត្រេកអរយ៉ាងនេះ ដូច្នេះឯង នាងជាអ្នកមានវត្តល្អ បានប្រាប់ផ្លូវ (សុគតិ) ដល់ព្រះបិតា (ដូចបុគ្គលប្រាប់ផ្លូវ) ដល់មនុស្សវង្វេង នាងបានសំដែងសុចរិតធម៌។
[៣៣] គ្រានោះ នារទព្រហ្ម មកពីព្រហ្មលោក មកកាន់គន្លងជារបស់មនុស្ស ប្រមើលមើលជម្ពូទ្វីប ក៏បានឃើញព្រះបាទអង្គតិ។ លំដាប់នោះ នារទព្រហ្មឋិតនៅឰដ៏អាកាសក្នុងប្រាសាទ ខាងមុខនៃព្រះបាទវិទេហៈ នាងរុចាបានឃើញនារទព្រហ្មនោះ ដែលមកដល់ហើយ ក៏ថ្វាយបង្គំនារទព្រហ្មដែលតំណែងខ្លួនជាឥសី។
[៣៤] គ្រានោះ ព្រះរាជាមានព្រះហ្ឫទ័យតក់ស្លុត ក៏ចុះអំពីអាសនៈ ហើយសាកសួរនារទព្រហ្ម ទើបត្រាស់ព្រះបន្ទូលដូច្នេះថា
ID: 637344777494359465
ទៅកាន់ទំព័រ៖