ព្រះត្រៃបិដក ភាគ ៦៣

លោកមា​នវ​ណ្ណៈ​ដូច​ទេវតា ញ៉ាំង​ទិស​ទាំងអស់​ឲ្យ​ភ្លឺ​ដូច​ព្រះចន្ទ​ តើ​ទើបនឹង​មក​អំពី​ទីណា យើង​សួរ​ហើយ លោក​ចូរ​ប្រាប់​នាម និង​គោត្រ មនុស្ស​ទាំងឡាយ​ក្នុង​មនុស្ស​លោក​ តើ​គេ​ស្គាល់​ដូចម្តេច​បាន។
 [៣៥​] (នារទ​ព្រហ្ម​…) អាត្មាភាព​ទើបនឹង​មក​អំពី​ទេវលោក​ ក្នុង​កាល​ឥឡូវនេះ ញ៉ាំង​ទិស​ទាំងអស់​ឲ្យ​ភ្លឺ​ដូច​ព្រះចន្ទ អាត្មាភាព​ដែល​ព្រះអង្គ​សួរ​ហើយ​ នឹង​ទូល​នាម និង​គោត្រ​ថា មនុស្ស​ទាំងឡាយ​ស្គាល់​អាត្មាភាព​ថា​ ឈ្មោះ​នារ​ទៈ ជា​កស្សប​គោត្រ។
 [៣៦​] (ព្រះរាជា​…) សណ្ឋាន​របស់​លោក​ប្រាកដ​យ៉ាងណា​ផង​ លោក​កំពុង​ដើរ​ក្តី កំពុង​ឈរ​ក្តី ឰដ៏​អាកាស​ផង (នេះ​) មាន​សភាព​ជា​អស្ចារ្យ​ បពិ​ត្រ​នារ​ទៈ​ ខ្ញុំ​សួរ​សេចក្តី​នេះ​នឹង​លោក​ តើ​ឫទ្ធិ​របស់​លោក​នេះ មាន​ដោយហេតុ​អ្វី។
 [៣៧​] (នារទ​ព្រហ្ម​…) សច្ចៈ​ ១ ធម៌ ១ ទមៈ ១ ចាគៈ ១ គុណធម៌​នេះ អាត្មាភាព បាន​សាង​មក​ហើយ​ អំពី​ជាតិមុន អាត្មាភាព​មាន​សន្ទុះ​ចិត្ត​ទៅតាម​ប្រាថ្នា​បាន​ ព្រោះ​ធម៌​ដែល​អាត្មាភាព​សេព​ល្អ​ហើយ​ទាំង​នោះ​ឯង។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637344778427129938
ទៅកាន់ទំព័រ៖