ព្រះត្រៃបិដក ភាគ ៦៣

 [៤៤​] បពិត្រ​ព្រះរាជា​ បើ​ព្រះអង្គ​ច្យុត​ចាក​អត្តភាព​នេះ​ទៅ នឹង​ទត​ឃើញ​ខ្លួន​ព្រះអង្គ​ដែល​ហ្វូង​ក្អែក​កំពុង​ចឹក​ជញ្ជែង​ក្នុង​នរក​នោះ​ ព្រះអង្គ​គង់​ក្នុង​នរក ដែល​ហ្វូង​ក្អែក​ ត្មាត​ និង​ឆ្កែ​កំពុង​ទំពាស៊ី មានខ្លួន​ធ្លុះធ្លាយ កំពុង​ហូរឈាម តើ​បុគ្គល​ណា​នឹង​ទៅ​ទារក​ហា​បណៈ​ ១ ពាន់ ក្នុង​បរ​លោ​កបាន។
 [៤៥​] សេចក្តី​ងងឹត​ខ្លាំង​ រមែង​មាន​ក្នុង​នរក​នោះ ព្រះចន្ទ និង​ព្រះអាទិត្យ​ក៏​មិន​មាន នរក​នោះ មាន​ងងឹត​ដ៏​ក្រាស់​សព្វកាល​ មាន​សភាព​គួរខ្លាច យប់​ក៏​មិន​ប្រាកដ ថ្ងៃ​ក៏​មិន​ប្រាកដ​ នរណា​ជា​អ្នក​ត្រូវការ​ដោយ​ទ្រព្យ គប្បី​ត្រាច់​ទៅ​ក្នុង​នរក​ដូច្នោះ​បាន។
 [៤៦​] ឆ្កែ​ពពាល​ និង​ឆ្កែ​លឿង​ទាំងពីរ​ពួក មាន​កាយ​ធាត់​ធំ មាន​កំឡាំង តែង​ខាំ​ស៊ី​នូវ​សត្វ​ដែល​ច្យុត​អំពី​លោក​នេះ​ ធ្លាក់ទៅក្នុង​បរលោក​ដោយ​ធ្មេញ​ជា​វិការៈ​នៃ​ដែក។ ព្រះអង្គ​កាល​នៅក្នុង​នរក ត្រូវ​ពួក​ឆ្កែ​ដ៏​កាច​អាក្រក់ នាំមក​នូវ​សេចក្តី​ទុក្ខ​ ខាំ​ស៊ី មានខ្លួន​ធ្លុះធ្លាយ កំពុង​ហូរឈាម តើន​រណា​នឹង​ទារក​ហា​បណៈ​ ១ ពាន់​ក្នុង​បរលោក​បាន។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637344780045294153
ទៅកាន់ទំព័រ៖