ព្រះត្រៃបិដក ភាគ ៦៣

 [៤៩​] ព្រះអង្គ​ស្ទុះ​ទៅ​ស្ទុះ​មក​ ដែល​នាយ​និរយបាល​ទឹម​ក្នុង​រថ ព្រះអង្គ​ជាន់​ផែនដី​មាន​អណ្តាត​ភ្លើង​សន្ធោសន្ធៅ​ ដែល​នាយ​និរយបាល​កំពុង​ចាក់​ដោយ​ជន្លួញ តើ​នរណា​នឹង​ទារក​ហា​បណៈ​ ១ ពាន់ ក្នុង​បរលោក​បាន។
 [៥០​] ព្រះអង្គ​ឡើង​កាន់​ភ្នំ​ ដ៏​ដេរដាស​ដោយ​កាំបិត ជា​ភ្នំ​គួរ​ស្ញើប មាន​អណ្តាត​ភ្លើង​ច្រាល​រន្ទាល​ឆ្អិនឆ្អៅ​គួរខ្លាច​ ព្រះអង្គ​មានខ្លួន​ធ្លុះធ្លាយ កំពុង​ហូរឈាម តើន​រណា​នឹង​ទារក​ហា​បណៈ​ ១ ពាន់​ក្នុង​បរលោក​បាន។
 [៥១​] ព្រះអង្គ​ឡើង​កាន់​គំនរ​រងើកភ្លើង​ ប្រាកដ​ស្មើដោយ​ភ្នំ​ដ៏​ច្រាល​ឆ្អៅ គួរខ្លាច មានខ្លួន​ឆេះ​សព្វ ជា​សត្វ​កំព្រា ទួញ​យំ​ តើន​រណា​នឹង​ទារក​ហា​បណៈ ១ ពាន់ ក្នុង​បរលោក​បាន។
 [៥២​] ដើមឈើ​ដ៏​ខ្ពស់​ស្មើនឹង​ពពក​ វិចិត្រ​ដោយ​បន្លា​ដ៏​មុត ជា​វិការៈ​នៃ​ដែក ជា​បន្លា​ផឹក​ឈាម​របស់​នរជន។ ​ពួក​ស្រ្តី និង​បុរស ដែល​ក្បត់​ប្រពន្ធ​នៃ​បុគ្គល​ដទៃ​ ត្រូវ​ពួក​នាយ​និរយបាល​មាន​ដាវ​ក្នុង​ដៃ ជា​អ្នកធ្វើ​តាម​ពាក្យ​របស់​យមរាជ​ចាក់​ហើយ​ រមែង​ឡើងដើមឈើ​នោះ។ ព្រះអង្គ​នឹង​ឡើង​ដើម​រកា​ក្នុង​នរក មាន​កាយ​រាត់រាយ​ ប្រឡាក់​ដោយ​ឈាម មាន​ស្បែក​របក ក្តៅ​ក្រហាយ​ជានិច្ច​ មាន​វេទនា​ដ៏​ខ្លាំង។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637344780944751649
ទៅកាន់ទំព័រ៖