ព្រះត្រៃបិដក ភាគ ៦៣

ដកដង្ហើម​ដ៏​ក្តៅ​រឿយ​ៗ មាន​កំហុស​ព្រោះ​បុព្វកម្ម​ មានខ្លួន​របកស្បែក នៅ​លើ​ចុង​រកា តើន​រណា​នឹង​ទារ​ទ្រព្យ​នោះ​នឹង​ព្រះអង្គ​បាន។
 [៥៣​] ដើមឈើ​ខ្ពស់​ស្មើនឹង​ពពក​ វិចិត្រ​ដោយ​ស្លឹក​ជា​ដាវ ជា​វិការៈ​នៃ​ដែក​ដ៏​មុត ជា​ស្លឹក​ផឹក​ឈាម​នៃ​នរជន។ ព្រះអង្គ​នឹង​ឡើង​ដើម​រកា​ មាន​ស្លឹក​ជា​ដាវ ត្រូវ​នាយ​និរយបាល កាប់​ដោយ​ដាវ​ដ៏​មុត មានខ្លួន​ធ្លុះធ្លាយ​ កំពុង​ហូរឈាម តើន​រណា​នឹង​ទារក​ហា​បណៈ​ ១ ពាន់ ក្នុង​បរលោក​បាន។
 [៥៤​] ព្រះអង្គ​នឹង​ដើរចេញ​អំពី​នរក​មាន​ដើម​រកា​ មាន​ស្លឹក​ជា​ដាវ​នោះ​ហើយ ក៏​ធ្លាក់ទៅក្នុង​ស្ទឹង​នរក​ឈ្មោះ​វេ​ត្ត​រណី​ តើន​រណា​នឹង​ទារ​ទ្រព្យ​នោះ​នឹង​ព្រះអង្គ​បាន។
 [៥៥​] ស្ទឹង​នរក​ឈ្មោះ​វេ​ត្ត​រណី​ដ៏​កាច​ មាន​ទឹក​ផ្សា​ក្តៅ ឆ្លង​បាន​ដោយ​កម្រ ដ៏​ដេរដាស​ដោយ​ស្លឹក​ឈូក​ជា​វិការៈ​នៃ​ដែក រមែង​ហូរ​ទៅតាម​ស្លឹក​ដ៏​មុត។ ព្រះអង្គ​មាន​ខ្លួន​ធ្លុះធ្លាយ ប្រឡាក់​ដោយ​ឈាម ដែល​ខ្សែទឹក​ហូរ​កួច​ទៅ​ក្នុង​ស្ទឹង​នរក​ឈ្មោះ​វេ​ត្ត​រណី​នោះ​ ជា​ស្ទឹង​មិន​មាន​អ្វី​តោង​ទេ តើន​រណា​នឹង​ទារ​ទ្រព្យ​នោះ​នឹង​ព្រះអង្គ​បាន។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637344781489509068
ទៅកាន់ទំព័រ៖