ព្រះត្រៃបិដក ភាគ ៦៣

 [៥៦​] (ព្រះរាជា​…) ខ្ញុំ​ញាប់ញ័រ​ ដូចជា​ដើមឈើ​បម្រុង​បាក់ ខ្ញុំ​វង្វេង​សញ្ញា មិនដឹង​ទិស​ ក្តៅ​ក្រ​ហាយ​រឿយ​ៗ ព្រោះ​ភ័យ​ (នឹង​បាប​ដែល​ខ្លួន​ធ្វើ​ហើយ​) បពិត្រ​ឥសី​ ភ័យ​ដ៏​ធំ​កើតឡើង​ដល់​ខ្ញុំ ព្រោះ​បាន​ស្ដាប់​គាថា​ដែល​លោក​សំដែង​ហើយ។
 បពិត្រ​ឥសី សូម​លោក​ជាទី​ពឹង​របស់ខ្ញុំ ដូចជា​បុគ្គល​កាល​ចុះទៅ​កា​ន់​ទី​ពាក់​កណ្តាល​ទឹក ព្រោះ​កាយ​ត្រូវ​ភ្លើង​កំពុង​ឆេះ​ ឬដូច​ជា​កោះ​របស់​ពួក​ជន ដែល​ធ្លាយ​សំពៅ ក្នុង​អន្លង់​ធំ ក្នុង​មហាសមុទ្រ​ ឬក៏​ដូចជា​ប្រទីប​របស់​ពួក​ជន​អ្នក​ទៅ​ក្នុង​ទី​ងងឹត។
បពិត្រ​ឥសី សូម​លោក​ប្រៀនប្រដៅ​អត្ថ និង​ធម៌​ខ្ញុំ​ផង កំហុស​ខ្ញុំ​បាន​ប្រព្រឹត្ត​ កន្លង​ហើយ​អស់​កាលយូរ បពិត្រ​នារ​ទៈ សូម​លោក​ប្រាប់ផ្លូវ​សេច​ក្តី​បរិ​សុ​ទ្ធិ​ដល់​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​នរក​ឡើយ។

 [៥៧​] (នារទ​ព្រហ្ម​…) ព្រះបាទ​ធតរដ្ឋ​ ១ វេស្សា​មិត្ត ១ អដ្ឋ​កៈ ១ យម​ទគ្គិ ១ ឧសិ​ន្ន​រៈ ១ (សិវិ​ ១) ព្រះរាជា​ទាំង ៦ អង្គ​នេះ នឹង​ពួក​ព្រះរាជា​ដទៃ ជា​អ្នកបំរើ​សមណ​ព្រាហ្មណ៍​ ទៅកាន់​វិស័យ​ឋានសួគ៌​យ៉ាងណា។ បពិត្រ​ព្រះអង្គ​ជាធំ​លើ​ផែនដី ព្រះអង្គ​ចូរ​វៀរ​អធម៌​ ហើយ​ប្រព្រឹត្ត​ធម៌​យ៉ាងនោះ​ចុះ ម្យ៉ាងទៀត ពួក​រាជ​បុរស​អ្នក​កាន់​យក​បាយ​ ក្នុង​ប្រាសាទ​របស់​ព្រះអង្គ​ក្តី ក្នុង​បូរី​របស់​ព្រះអង្គ​ក្តី ចូរ​ឃោសនា​ថា
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637344782082012056
ទៅកាន់ទំព័រ៖