ព្រះត្រៃបិដក ភាគ ៦៣

នរណា​ឃ្លាន នរណា​ស្រេក នរណា​ចង់បាន​កម្រងផ្កា នរណា​ចង់​បាន​គ្រឿង​លាប​ នរណា​អាក្រាត ចង់​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ពណ៌​ផេ្សង​ៗ។ នរណា​ចង់​បាំងឆត្រ​ដើរ​ក្នុង​ផ្លូវ​ នរណា​ចង់បាន​ស្បែកជើង​ដ៏​ទន់​ល្អ ពួក​រាជបុរស ចូរ​ឃោសនា​ក្នុង​បូរី​របស់​ព្រះអង្គ​ រាល់​ព្រឹក​រា​ល់​ល្ងាច​ដូច្នេះ​ឯង។ សូម​ព្រះអង្គ​កុំ​ទឹម​គោ និង​សេះ​ជា​សត្វ​ចិញ្ចឹម​ចាស់​ៗ ដូច​ក្នុង​កាលមុន​ឡើយ​ (សត្វ​ណា​) មាន​កំឡាំង​ធ្វើ​ឧបការៈ​ច្រើន​ដល់​ព្រះ​អង្គ​ៗ ចូរ​ប្រទាន​ការ​រក្សា​ (ដល់​សត្វ​នោះ​) ផង។
 [៥៨​] កាយ​របស់​ព្រះអង្គ​ ចូរ​សំគាល់​ថា ដូច​រថ មានចិត្តជា​នាយ​សារថី ជា​កាយ​រហ័សរហួន​ មានការ​មិន​បៀតបៀន​ជា​ភ្លៅ ដែលគេ​សម្រេច​ល្អ​ហើយ មានការ​ចែក​រំលែក​ទាន​ជា​ផ្ទុរ​ មានការ​សង្រួម​ជើង​ជា​ខ្នងកង់ មាន​កា​រស​ម្រួ​មដៃ​ជា​ទ្រ​ពង មាន​កា​រស​ង្រួ​មផ្ទៃ​ជា​ប្រេង​លាប មានការ​សង្រួម​វាចា​ជា​សូរ​មិន​លាន់ឮ។ មាន​ពាក្យពិត ជា​អង្គ​នៃ​រថ​ដ៏​បរិបូណ៌ មានការ​មិន​ញុះ​ញុង​ជា​ត្រណាប់​ជិត​ល្អ​ មាន​វាចា​ពីរោះ ជា​អង្គ​នៃ​រថ​មិន​មានទោស គឺថា​រលីង​ មានការ​ពោល​ល្មម​ប្រមាណ​ជា​គ្រឿង​ចង។ មាន​សទ្ធា និង​អលោភៈ ជា​គ្រឿងប្រដាប់​រថ​ មានការ​បន្ទន់​បន្ទាប និង​អញ្ជលី​កម្ម​ ជា​ទូក​មានការ​មិន​រឹងត្អឹង​ជា​ចន្ទោល​រថ មានការ​សង្រួម​សីល​ ជា​ព្រ័ត្រជ្រាម។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637344782549356085
ទៅកាន់ទំព័រ៖