ព្រះត្រៃបិដក ភាគ ៦៣

មានការ​មិន​ក្រោធ​ជា​កា​រមិនស​ណ្ត​ក មាន​សុចរិតធម៌​ ជា​ឆ័ត្រ​ស មាន​ពាហុសច្ចៈ ជា​ខ្សែចន្ទោល មានចិត្ត​តាំងនៅ​នឹង ជា​អាសនៈ មានការ​ដឹង​កាល​ ជា​ឈើខ្លឹម​ដ៏​វិចិត្រ មាន​សេចក្តី​ក្លៀវក្លា ជា​ចន្ទល់​ មាន​កា​រប្រ​ព្រឹ​ត្តិ​បន្ទន់ខ្លួន​ជា​ខ្សែ មានការ​មិន​មើលងាយ​ជា​នឹម​ដ៏​ស្រាល។ មាន​ចិត្ត​មិន​រួញរា ជា​កម្រាល មានការ​សេព​សេចក្តី​ចំរើន​ (ដោយ​បញ្ញា​) ជា​អំបោស​ សតិ​របស់​ព្រះអង្គ​ជា​អ្នកប្រាជ្ញ ទុកជា​ជន្លួញ មាន​ព្យាយាម​ដ៏​មាំ និង​ការ​ប្រកប​ជា​ខ្សែ​បរ។ ចិត្ត​ដែល​ទូន្មាន​ល្អ​ហើយ រមែង​ទៅកាន់​ផ្លូវ (ដូច​រថ​ដែល​ទៅកាន់​ផ្លូវត្រង់​) ដោយសារ​សេះ​ទាំងឡាយ​ដែល​នាយ​សារថី​ហ្វឹកហ្វឺន​ល្អ​ហើយ​ ព្រោះ​សេចក្តី​ប្រាថ្នា និង​សេចក្តី​លោភ​ជា​ផ្លូវខុស ការ​សង្រួម​ជា​ផ្លូវត្រង់។ បពិត្រ​ព្រះរាជា កាលបើ​រថ គឺ​កាយ (របស់​ព្រះអង្គ​) ស្ទុះ​ទៅ​ក្នុង​រូប​ សម្លេង រស ក្លិន តួ​បញ្ញា​ជា​ជន្លួញ​សម្រាប់​គោះ ឯខ្លួន​ព្រះអង្គ​ជា​នាយ​សារថី​ក្នុង​រថ​នោះ។ បពិត្រ​ព្រះរាជា​ ប្រសិនបើ​ការប្រព្រឹត្តិ​ស្មើនឹង​សេចក្តី​ព្យាយាម​ដ៏​មាំ​ ដោយ​យាន គឺ​កាយ​នោះ ការ​បង្ហូរ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ក៏​កើតមាន​ សត្វ​មិនទៅ​កាន់​នរក​ដោយ​ដាច់ខាត។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637344782888101509
ទៅកាន់ទំព័រ៖