ព្រះត្រៃបិដក ភាគ ៦៣

 [៥៩​] អលាត​សេនាបតី​ គឺ​ទេវទត្ត សុ​នាម​អា​មា​ត្យ​ គឺ​ភទ្ទ​ជិ វិជយ​អា​មា​ត្យ​ គឺ​សារីបុត្ត វីជ​កទាសៈ គឺ​មោគ្គល្លាន។ អចេលកៈ​ឈ្មោះ​គុណៈ​ គឺ​សុ​នក្ខត្ត​លិ​ច្ឆ​វី​បុត្ត នាង​រុ​ចា​ណា បាន​ញ៉ាំង​ព្រះរាជា​ឲ្យ​ជ្រះថ្លា​ នាង​រុ​ចា​នោះ គឺ​អានន្ទ។ ព្រះរាជា​ (អង្គ​តិ​) ដែល​មាន​ទិដ្ឋិ​អាក្រក់​ក្នុង​កាលនោះ​ គឺ​ឧរុ​វេល​កស្សប មហាព្រហ្ម គឺ​ពោធិសត្វ អ្នក​ទាំង​ឡាយ​ ចូរ​ចាំទុក​នូវ​ជាតក ដូច​សំដែង​មកនេះ។

ចប់ មហា​នារទ​កស្សប​ជាត​ក ទី​៨។


វិធុរ​ជាតក ទី៩​


 [៦០​] (វរុណ​នាគរាជ​សួរ​ថា​) នាង​មាន​សម្បុរ​លឿង​ ស្គាំងស្គម មាន​កំឡាំង​តិច ពីដើម​រូប​សម្បុរ​របស់​នាង មិន​មែ​នបែ​បនេះ​ទេ​ ម្នាលនាង​វិមលា ខ្ញុំ​សួរ​ហើយ នាង​ចូរ​ប្រាប់ តើ​វេទនា​ក្នុង​សរីរៈ​របស់​នាង​ដូចម្តេច។
 [៦១​] (នាង​វិមលា​ទូល​ថា​) បពិត្រ​ព្រះអង្គ​ជាធំ​ជាង​នាគ​ជន​ ទំនៀម​របស់​ស្រ្តី​ទាំង​ឡាយ​ក្នុង​ពួក​មនុស្ស (ដែល​មានគភ៌​) គេ​ហៅថា​ ចំណង់​ប្លែក បពិត្រ​ព្រះអង្គ​ជា​កុញ្ជរ​របស់​នាគ ខ្ញុំម្ចាស់​ចង់​បាន​ដួង​ហ្ឫទ័យ​របស់​វិធុរបណ្ឌិត​ ដែល​ត្រូវ​នាំ​យក​មក​ដោយ​ធម៌។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637344783669820758
ទៅកាន់ទំព័រ៖