ព្រះត្រៃបិដក ភាគ ៦៣

 [៦២​] (វរុណ​នាគរាជ​…) ម្នាលនាង​វិមលា​ នាង​ចង់បាន​ (ដួង​ហ្ឫ​ទ័យ​របស់​វិធុរ​បណ្ឌិត​នោះ​ ដូច​បុគ្គល​ប្រាថ្នា​) ព្រះចន្ទ ព្រះអាទិត្យ ឬព្រះពាយ ព្រោះថា ការ​ជួបប្រទះ​នឹង​វិធុរបណ្ឌិត​ គេ​គប្បី​បាន​ដោយ​ក្រ​ នរណា​នឹង​នាំ​ព្រះ​វិធុរបណ្ឌិត​មក​ក្នុង​ពិភពនាគ​នេះ​បាន។
 [៦៣​] (នាង​ឥរន្ទ​តី​…) បពិត្របិតា​ ហេតុអ្វី​ហ្ន៎ ព្រះអង្គ​សញ្ជប់សញ្ជឹង ព្រះ​ភក្រ្ត​របស់​ព្រះអង្គ​ដូចជា​ផ្កាឈូក​ដែលគេ​ឈ្លី​ដោយដៃ​ បពិត្រ​ព្រះអង្គ​ជា​ឥស្សរៈ ព្រះអង្គ​តូច​ព្រះ​ហ្ឫទ័យ​ដូចម្តេច​ បពិត្រ​ព្រះអង្គ​អ្នក​ញ៉ាំង​សត្រូវ​ឲ្យ​ក្តៅ សូម​ព្រះអង្គ​កុំ​ទ្រង់​សោយ​សោក​ឡើយ។
 [៦៤​] (វរុណ​នាគរាជ​…) ម្នា​លនាងឥ​រន្ទ​តី​ មាតា​របស់​នាង​ចង់បាន​ហ្ឫទ័យ​របស់​វិធុរបណ្ឌិត តែ​ការ​ជួបប្រទះ​នឹង​វិធុរបណ្ឌិត​ គេ​គប្បី​បាន​ដោយ​ក្រ នរណា​នឹង​នាំ​ព្រះ​វិធុរបណ្ឌិត​មក​ក្នុង​ពិភពនាគ​នេះ​បាន។
 [៦៥​] ភស្តា​ណា​ នាំ​វិធុរ​បណ្ឌិត​មក​ក្នុង​ទីនេះ​បាន នាង​ចូ​រត្រាច់​ទៅ​ស្វែងរក​ភស្តា​នោះ​ចុះ។ នាង​ឥរន្ទ​តី​នោះ លុះ​បាន​ស្តាប់​បន្ទូល​ព្រះបិតា​ហើយ ក៏​ចេញទៅ​ក្នុង​វេលា​រាត្រី​ ជា​ស្រី​ជោកជាំ (ដោយ​រាគៈ​) បាន​ត្រា​ច់​ទៅ (ស្វែងរក​ព្រះ​ភស្តា​)។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637344784437954557
ទៅកាន់ទំព័រ៖