ព្រះត្រៃបិដក ភាគ ៦៣

ខ្ញុំ​ព្រះអង្គ​ចង់​បា​ននាងឥ​រន្ទ​តី សូម​ព្រះអង្គ​ធ្វើ​ខ្ញុំ​ព្រះអង្គ​ឲ្យ​មូល​មិត្ត​ជាមួយ​នឹង​នាង​ឥរន្ទ​តី​នោះ។ បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ សូម​ព្រះអង្គ​ទ្រង់​ទទួល​នូវ​សួយ​ទាំងនោះ​ គឺ​ដំរី​ ១០០ សេះ ១០០ រថ​ទឹម​ដោយ​សេះ​អស្សតរ ១០០ និង​រទេះ​ដែល​ផ្ទុក​ពេញដោយ​រតន​វត្ថុ​ផ្សេង​ៗ ទាំងអស់ ១០០ សូម​ព្រះអង្គ​ទ្រង់ព្រះ​រាជទាន​ធីតា​ឈ្មោះ​នាង​ឥរន្ទ​តី​ឲ្យ​ទាន។
 [៧១​] (ព្រះបាទ​វរុណ​…) អ្នក​ចូរ​រង់ចាំ​យើង​ប្រឹក្សា​នឹង​ពួក​ញាតិ​មិត្រ​ ឬសំឡាញ់​ដ៏​ស្និទ្ធស្នាល​សិន អំពើ​ដែល​យើង​ធ្វើ​ដោយ​មិនបាន​ប្រឹក្សា​ណា​ អំពើនោះ​រមែង​ក្តៅក្រហាយ​ក្នុង​កាល​ខាងក្រោយ។
 [៧២​] លំដាប់នោះ​ វរុណ​នាគ​នោះ ចូល​ទៅកាន់​លំនៅ ហើយ​ប្រឹក្សា​នឹង​ភរិយា ហើយ​ពោល​ពាក្យ​នេះ​ថា បុណ្ណ​កយក្ស​នេះ​សូ​មនាងឥ​រន្ទ​តី​នឹង​យើង​ យើង​នឹង​ឲ្យ​នាង​ឥរន្ទ​តី​ជាទីស្រឡាញ់​របស់​យើង​ដល់​បុណ្ណ​កយក្ស​នោះ ដោយ​ការបាន​វត្ថុ​ជាទី​ត្រេកអរ​ច្រើន​ជា​ថ្នូរ។
 [៧៣​] (នាង​វិមលា​…) បុណ្ណ​កយក្ស​មិន​ត្រូវ​បា​ននាងឥ​រន្ទ​តី​ ជា​ធីតា​របស់​យើង​ដោយ​ទ្រព្យ មិន​ត្រូវ​បាន​ដោយ​វត្ថុជា​ទី​ត្រេកអរ​ទេ តែបើ​បុណ្ណ​កយក្ស​បាន​ហ្ឫទ័យ​របស់​បណ្ឌិត​ដោយ​ធម៌​ ហើយ​នាំមក​ក្នុង​ពិភពនាគ​នេះ ទើបត្រូវ​បាន​នាង​កុមារី​ដោយសារ​វត្ថុជា​ទី​ត្រេកអរ​នុ៎ះ​ យើង​មិន​ចង់បាន​ទ្រព្យ​ដទៃ​តទៅទៀត​ទេ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637344785775619827
ទៅកាន់ទំព័រ៖