ព្រះត្រៃបិដក ភាគ ៦៣

 [៧៧​] ចំណែក​បុណ្ណ​កយក្ស​ លុះ​បាន​ស្តាប់​ព្រះបន្ទូល​របស់​វរុណ​នាគ​នេះ​ហើយ ក៏​ក្រោក​ឡើង ត្រេកអរ​ក្រៃលែង ហើយ​សម្ងំ​នៅក្នុង​ទីនោះ​ បង្គាប់​បុរស (អ្នកបំរើ​របស់​ខ្លួន​) ថា អ្នក​ចូរ​នាំ​សេះ​អាជានេយ្យ​ ដែល​បាន​សំ​រិត​សំ​រាំង យក​មក​ក្នុង​ទីនេះ។ ត្រចៀក (របស់​សេះ​នោះ​) ប្រដាប់ដោយ​មាស​ ក្រចក​ប្រដាប់ដោយ​កែវ​មណី​មាន​ពណ៌ក្រហម គ្រឿង​បិទបាំង​ឰដ៏​ទ្រូង ប្រដាប់ដោយ​មាសឆ្អិន ឈ្មោះ​ជម្ពោនទ។
 [៧៨​] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​តាក់តែងខ្លួន​ កាត់​កោរសក់ និង​ពុកមាត់​ស្រេចហើយ ក៏​ឡើងជិះ​សេះ​ដែល​ជា​យាន ដូចជា​ពាហនៈ​នៃ​ទេវតា ហោះ​ទៅ​ឰដ៏​អាកាស​វេហា។ បុណ្ណ​កយក្ស​នោះ​ ជាប់​ចំពាក់​ដោយ​កាមរាគ ប្រាថ្នា​នាង​ឥរន្ទ​តី ជា​កញ្ញា​នៃ​នាគ​ បាន​ទៅ​ក្រាបទូល​ព្រះបាទ​វេស្សវណ​កុវេរៈ ដ៏​ទ្រង់​យស ជា​ម្ចាស់​ពួក​យក្ស​នោះ ដូច្នេះ​ថា​ មន្ទីរ​ឈ្មោះ​ភោគវតី គេ​ហៅថា វា​សៈ (ព្រោះ​ជា​លំនៅ​នៃ​ស្តេច​នាគ​) គេ​ហៅថា ហិរញ្ញ​វតី (ព្រោះ​ជា​ទី​ដែល​បិទបាំង​ដោយ​កំពែង​ប្រាក់​) ជា​នគរ​សម្រេច​អំពី​មាស​ ដែល​សាង​សម្រេច​ដល់​នាគ មាន​មណ្ឌល​នៃ​ភ្នេ​ន។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637344794339521038
ទៅកាន់ទំព័រ៖