ព្រះត្រៃបិដក ភាគ ៦៣

 [៦] អលាត​សេនាបតី​ បាន​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះបាទ​វិទេហៈ​ហើយ ក៏​ក្រាប​ទូល​ដូច្នេះ​ថា​ មាន​អចេលកៈ ១ អង្គ​នេះ ដែលគេ​សន្មត​ថា ជា​អ្នកប្រាជ្ញ គង់​ក្នុង​មិគទាយវ័ន។ អចេលកៈ​នេះ​ ឈ្មោះ​គុណៈ ជា​កស្សប​គោត្រ ជា​អ្នកចេះដឹង ជា​អ្នកពោល​ពាក្យ​ដ៏​វិចិត្រ ជាគ​ណា​ចារ្យ បពិ​ត្រ​ព្រះ​សម្មតិទេព យើង​គួរ​ចូល​ទៅ​រក​អចេលកៈ​នោះ លោក​នឹង​បន្ទោបង់​សេចក្តី​សង្ស័យ​នៃ​ពួក​យើង​បាន។
 [៧] ព្រះរាជា ទ្រង់ព្រះ​សណ្តាប់​ពាក្យ​នៃ​អលាត​សេនាបតី​ហើយ ទ្រង់​បង្គាប់​នាយ​សារថី​ថា​ យើង​នឹង​ទៅកាន់​មិគទាយវ័ន អ្នក​ចូរ​នាំ​យក​នូវ​យាន​ដែល​ទឹម​ហើយ​ មក​ក្នុង​ទីនេះ។
 [៨] ​ពួក​នាយ​សារថី​ បា​នទឹម​ថ្វាយព្រះ​រាជា​នោះ នូវ​យាន​ជា​វិការៈ​នៃ​ភ្លុក​ មាន​ទ្រពង​ជា​វិការៈ​នៃ​ប្រាក់ មាន​ប្រដាប់​ជា​បរិវារ​ដ៏​សរ​លង់ ហាក់ដូច​មុខ​នៃ​រាត្រី ដែល​ប្រាសចាក​ទោស​ ឬដូច​ព្រះ​ចន្រ្ទ​ (ពេញវង់​) ក្នុង​រថ​នោះ នាយ​សារថី​បាន​ទឹមសេះ​សិន្ធព​ ៤ មាន​សម្បុរ​ដូច​ផ្កា​កុមុទ មានសន្ទុះ​លឿន​ប្រហែល​នឹង​សន្ទុះ​ខ្យល់ ដែល​បង្ហាត់​ល្អ​ហើយ​ ប្រដាប់ដោយ​កម្រងផ្កា ជា​វិការៈ​នៃ​មាស។ មាន​ព្រះ​ក្លស់​ស រថស សេះស ស៊ែ​ស ព្រះបាទ​វិទេហៈ​យាង​ទៅ​ (ដោយ​រថ​នោះ​) ជាមួយនឹង​ពួក​អាមាត្យ​ ក៏​ល្អ​ដូចជា​ព្រះ​ចន្រ្ទ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637344749532785521
ទៅកាន់ទំព័រ៖