ព្រះត្រៃបិដក ភាគ ៦៣
មានព្រះថនាដូចផ្លែស្តៅ គួរជាទីមើលដោយសេចក្តីពេញចិត្ត ឬដូចត្រួយវល្លិ៍ប្រេងខ្ចី។ នាងវិមលាមានសម្បុរថ្ងៃក្រហមដូចពណ៌ល័ខ ដូចផ្កាកណ្ណិការរីកក្នុងទីមិនមានខ្យល់ ឬដូចស្រីអប្សរ នៅក្នុងឋានត្រៃត្រិង្ស ឬក៏ដូចផ្លេកបន្ទោរដាលច្រវាត់ ចេញអំពីស្រទាប់ពពក។ នាងវិមលានោះ ជាស្រីមានចំណង់ប្លែកអស្ចារ្យក្រៃលែង ចង់បានហ្ឫទ័យនៃវិធុរបណ្ឌិត បពិត្រព្រះអង្គជាឥស្សរៈ ខ្ញុំនឹងឲ្យហ្ឫទ័យវិធុរបណ្ឌិតនោះ ដល់នាគទាំងឡាយនោះ នាគទាំងនោះ នឹងឲ្យនាងឥរន្ទតីដល់ខ្ញុំ ដោយហេតុនោះ។
[៧៩] បុណ្ណកយក្សនោះ ទូលលាព្រះបាទវេស្សវណកុវេរៈ ជាម្ចាស់នៃភូត ជាព្រះរាជាមានយស ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានស្អិតស្អាង យកមកក្នុងទីនេះ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកសេះប្រដាប់ដោយកែវមណី មានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះថាជម្ពោនទ បុណ្ណកយក្ស
ID: 637344795075282477
ទៅកាន់ទំព័រ៖