ព្រះត្រៃបិដក ភាគ ៦៣

តាក់តែង​ខ្លួន កាត់​កោរសក់ និង​ពុកមាត់​ស្រេចហើយ​ ក៏​ឡើងជិះ​សេះ ដែល​ជា​យាន ដូចជា​ពាហនៈ​នៃ​ទេវតា ហោះ​ទៅ​ឰដ៏​អាកាស​វេហា។
 [៨០​] បុណ្ណ​កយក្ស​នោះ​ បាន​ទៅកាន់​នគររាជ​គ្រឹះ​ ជាទី​រីករាយ​ដ៏​ក្រៃលែង​ ជា​ក្រុង​របស់​ព្រះបាទ​អង្គ​រាជ ដែល​សត្រូវ​ចូល​មក​បាន​ដោយ​ក្រ ជា​ក្រុង​មាន​ភក្សាហារ​ច្រើន​ មាន​បាយ និង​ទឹក​ច្រើន ដូចជា​ភព​ឈ្មោះ​មសក្កសារៈ​របស់​វាសវៈ។ នគរ​នោះ គឹកកង ដោយ​ហ្វូង​នៃ​ក្ងោក និង​ក្រៀល គឹកកង​ដោយ​សត្វស្លាប ដែល​ពួក​សត្វស្លាប​អាស្រ័យ​នៅ​ មាន​សូរ​សំឡេង​នៃ​ពួក​បក្សី​ផ្សេង​ៗ មាន​ព្រះលាន​ដ៏​ល្អ ដេរដាស​ដោយ​ផ្កា ដូចជា​ភ្នំ​ហិមវន្ត។ បុណ្ណ​កយក្ស​នោះ ឡើង​ទៅកាន់​ភ្នំ​ឈ្មោះ​វេ​បុ​លៈ ជាទី​អាស្រ័យ​នៅ​នៃ​ពួក​កិន្នរ ហើយ​ស្វែងរក​កែវមណី​ដ៏​ប្រសើរ​ បានឃើញ​កែវមណី​នោះ ត្រង់​កណ្តាល​កំពូលភ្នំ។
 [៨១​] បុណ្ណ​កយក្ស​ឃើញ​កែវមណី​ មាន​ជាតិ (ផ្សេង​ៗ) ជាទី​ផ្សាយ​ចេញ​នៃ​រស្មី​រុងរឿង​ ជា​កែវមណី​ដ៏​ប្រសើរ អាច​នាំមក​នូវ​ទ្រព្យ ជា​កែវ​រុងរឿង ជា​កែវ​មានយស​ជាង​យស​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637344795589825612
ទៅកាន់ទំព័រ៖