ព្រះត្រៃបិដក ភាគ ៦៣
ភ្លឺរុងរឿងដូចផ្លេកបន្ទោរឰដ៏អាកាស ក៏បានកាន់យកកែវមណីឈ្មោះមនោហរៈនោះ ជាកែវពៃទូរ្យ មានដំឡៃច្រើន មានអានុភាពច្រើន ជាអ្នកមានភេទមិនថោកទាប ឡើងជិះសេះអាជានេយ្យ ហោះទៅឰដ៏អាកាសវេហា។
[៨២] បុណ្ណកយក្សនោះ បានទៅកាន់ក្រុងឥន្ទបត្ត ចុះ (អំពីសេះ) ហើយចូលទៅកាន់ទីប្រជុំនៃអ្នកដែនកុរុ មិនកោតញញើតព្រះរាជា ១០១ អង្គ ដែលព្រមព្រៀងគ្នាមកប្រជុំ (នៅទីនោះ) បបួលថា បណ្តាពួកព្រះរាជាក្នុងរាជសមាគមនេះ ព្រះរាជាអង្គណាឈ្នះយើង (ត្រូវយក) កែវដ៏ប្រសើរ (របស់យើង) បើយើងឈ្នះព្រះរាជាអង្គណាវិញ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ឬយើងឈ្នះព្រះរាជាអង្គណា (នឹងយក) កែវដ៏ប្រសើរថ្លៃថ្លាក៏បាន ចំណែកព្រះរាជាអង្គណាឈ្នះយើងវិញ (នឹងយក) ទ្រព្យដ៏ប្រសើរក៏បាន។
[៨៣] (ព្រះបាទកោរព្យៈ…) ជាតិភូមិរបស់អ្នក នៅក្នុងដែនណា ពាក្យរបស់អ្នកនេះ មិនមែនជាពាក្យរបស់អ្នកដែនកុរុទេ អ្នកមានវាចាអង់អាច មិនកោតខ្លាចយើងទាំងអស់គ្នា អ្នកចូរប្រាប់ឈ្មោះ និងផៅពង្សដល់យើង។
ID: 637344796054980660
ទៅកាន់ទំព័រ៖