ព្រះត្រៃបិដក ភាគ ៦៣

 [៩២​] សូម​ព្រះអង្គ​ទ្រង់ទត​ទីក្រុង​មាន​កំពែង​ល្អ​អស្ចារ្យ​ចំឡែក​គួរ​ព្រឺរោម​ មាន​ទង់ជ័យ​លើកឡើង ក្រាល​ដោយ​ដីខ្សាច់​ដែល​មាន​សម្បុរ​ដូច​មាស គួរ​ជាទី​រីករាយ។ សូម​ព្រះអង្គ​ទ្រង់ទត​រាន​ផ្សា​ដ៏​បរិបូណ៌​ដោយ​ទំនិញ ដែលគេ​ចែក​ជាជួរ ជា​សង្កាត់​តាម​ចំណែក មានផ្ទះ និង​ទី​ផ្ទះ តំណ​នៃ​ផ្ទះ ច្រក​ទាល់​ និង​ផ្លូវ​ទាំងឡាយ។
 [៩៣​] សូម​ព្រះអង្គ​ទ្រង់ទត​រោង​សុរា​ អ្នកលេង​សុរា អ្នក​គ្រួ ផ្ទះបាយ ពួក​ឈ្មួញ និង​ពួក​ស្រីពេស្យា ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ពួក​ជន​អ្នកធ្វើ​ផ្កាកម្រង ជាង​ជ្រលក់ អ្នកធ្វើ​គ្រឿងក្រអូប​ អ្ន​កត្បា​ញសំពត់ ជាងមាស និង​ជាង​កែវមណី ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ពួក​ជន​អ្នក​ធ្វើ​សំ​ឡ ជន​ធ្វើបាយ អ្នករបាំ នាយ​របាំ អ្នក​ច្រៀង អ្នក​ច្រៀង​ទះដៃ​ និង​អ្នក​វាយ​ស្គរ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៩៤​] សូម​ព្រះអង្គ​ទ្រង់ទត​ស្គរ​ សំ​ម្ភោរ ស័ង្ខ ខ្លុយ ស្គរជ័យ និង​គ្រឿងភ្លេង​ទាំងអស់ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត ក្រាប់ ឈឹង ពិណ របាំ ចម្រៀង ប្រគំ ដែល​គឹ​កកង​ដោ​យតូរ្យ​តន្រ្តី​ដ៏​រងំ ជា​រូប​និម្មិត​ក្នុង​កែវមណី។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637344797556451181
ទៅកាន់ទំព័រ៖