ព្រះត្រៃបិដក ភាគ ៦៣

ពល​ដ៏​ច្រើន ជា​អ្នក​ទ្រទ្រង់​លំពែង និង​ដាវ ទាំង​ពួក​ជន​អ្នកក្លាហាន​ ក៏​ជិះ​លើ​ខ្នង​សេះ ហើយ​តាម​ដង្ហែ​ព្រះរាជា​នោះ ដែល​ជាធំ​ដ៏​ប្រសើរ​ជាង​នរៈ។ ព្រះបាទ​វិទេហៈ​ជា​ក្សត្រ​នោះ​ ក៏​យាង​ទៅកាន់​ឧទ្យាន​ដោយ​មួយរំពេច ទ្រង់​ចុះពី​យាន យាង​ផ្ទាល់​ព្រះបាទ​ជាមួយនឹង​អា​មា​ត្យ​ ក៏​យាង​ទៅ​រក​អា​ជី​វក​ ឈ្មោះ​គុណៈ។ គ្រានោះ ព្រាហ្មណ៍ និង​គហបតី​ទាំងឡាយ​ណា ដែល​មក​ប្រជុំ​គ្នា​ក្នុង​ឧទ្យាន​នោះ​ ព្រះរាជា​ក៏​មិន​បណ្តេញ​ព្រាហ្មណ៍ និង​គហបតី​ទាំងនោះ ដែល​មកកាន់​ទី​ដែល​មិនបាន​ធ្វើ​ឱកាស។
 [៩] លំដាប់នោះ​ ព្រះរាជា​នោះ ចូល​ទៅ​ក្នុង​ទី​ដ៏​សមគួរ​ (ប្រថាប់​) លើ​ពូក​មាន​សម្ផ័​ស្ស​ទន់ លើ​កម្រាល​ដ៏​វិចិត្រ មាន​សម្ផ័​ស្ស​ទន់ លើ​ទី​ដែលគេ​ក្រាល​ដោយ​កម្រាល​ដ៏​ទន់។ ព្រះរាជា​លុះ​គង់​ហើយ ក៏​រីករាយ​ (ជាមួយ​) អចេលកៈ​ លំដាប់នោះ ទ្រង់​ត្រាស់​នូវ​ពាក្យ​គួរ​រលឹក​ថា បពិត្រ​លោក​ដ៏​ចំរើន​ សរីរៈ​របស់​លោក​ អាច​ប្រព្រឹត្តទៅ​បានទេ​ឬ ធាតុខ្យល់​មិន​ប្រព្រឹត្តទៅ​ (ស្រួល​ក្នុង​សរីរៈ​) ទេឬ។ កា​រប្រ​ព្រឹ​ត្តិ​ (ចិញ្ចឹមជីវិត​) របស់​លោក​ មិន​លំបាក​ទេ​ឬ លោក​បាន​ដុំ​បាយ​ខ្លះ​ដែរ​ឬ លោក​មិន​មាន​អាពាធ​ទេ​ឬ ចក្ខុ​របស់​លោក​មិន​សាបសូន្យ​ទេ​ឬ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637344768599202808
ទៅកាន់ទំព័រ៖