ព្រះត្រៃបិដក ភាគ ៦៣
[១០៨] (ព្រះបាទកោរព្យៈ…) វិធុរបណ្ឌិតនោះ ទុកដូចជាខ្លួនខ្ញុំ ទាំងជាទីពឹង ជាគតិ ជាប្រទីប ជាទីពំនាក់ ជាទីបង្អែករបស់ខ្ញុំ វិធុរបណ្ឌិតនោះ គេមិនគប្បីប្រៀបផ្ទឹមដោយទ្រព្យរបស់ខ្ញុំបានទេ វិធុរបណ្ឌិតនោះ ជាអាមាត្យ ប្រាកដស្មើដោយជីវិតរបស់ខ្ញុំ។
[១០៩] (បុណ្ណកយក្ស…) ការវិវាទរបស់ខ្ញុំនឹងព្រះអង្គ នាំឲ្យយូរទេ យើងត្រូវទៅសួរសេចក្តីពិតនឹងវិធុរបណ្ឌិតនោះវិញ សូមឲ្យវិធុរបណ្ឌិតនោះ ញែកសេចក្តីនុ៎ះដល់យើង បើវិធុរបណ្ឌិតពោលពាក្យណា ពាក្យ (នោះ) ចូរសម្រេចដល់យើងទាំងពីរនាក់ចុះ។
[១១០] (ព្រះបាទកោរព្យៈ…) ម្នាលមាណព អ្នកនិយាយនេះ ទៀងទាត់ពិតហើយ មិនមែននិយាយទាំងគម្រាមទេ យើងនឹងទៅសួរវិធុរបណ្ឌិតនោះចុះ យើងទាំង ២ នាក់នឹងត្រេកអរតាមវិធុរបណ្ឌិតនោះ។
[១១១] (បុណ្ណកយក្ស…) ពួកទេព្តាសរសើរអ្នកឈ្មោះវិធុរៈ ថាជាអាមាត្យ ឋិតនៅក្នុងធម៌របស់អ្នកដែនកុរុ ពិតមែនឬ អ្នកជាទាសៈ ឬជាញាតិរបស់ព្រះរាជា ការរាប់ (អ្នក) ថាវិធុរៈ តើអ្នកជាអ្វីក្នុងលោក។
[១១២] (វិធុរបណ្ឌិត…) បុគ្គលពួកខ្លះជាទាសៈ កើតក្នុងផ្ទៃខ្ញុំស្រី ពួកខ្លះជាទាសៈគេលោះដោយទ្រព្យ ពួកខ្លះជាទាសៈចូលទៅនៅខ្លួនឯង ពួកខ្លះបោះបង់ (ទីលំនៅ) ព្រោះភ័យ ទៅនៅជាទាសៈគេ
ID: 637344800866001298
ទៅកាន់ទំព័រ៖