ព្រះត្រៃបិដក ភាគ ៦៣
កាលបុគ្គលជាគ្រហស្ថនៅគ្រប់គ្រងផ្ទះរបស់ខ្លួន គួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្តយ៉ាងនេះ គួរមានការសង្រ្គោះយ៉ាងនេះ។ គ្រហស្ថគួរជាអ្នកមិនមានទុក្ខយ៉ាងនេះ មាណពឈ្មោះថា ពោលពាក្យពិតយ៉ាងនេះ គ្រហស្ថចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយយ៉ាងនេះ។
ចប់ ឃរាវាសប្បញ្ហា។
[១១៧] (បុណ្ណកយក្ស…) លោកចូរមក យើងនឹងទៅឥឡូវនេះ លោក (ដែលព្រះបាទធនញ្ជ័យ) ជាឥស្សរៈ បានព្រះរាជទានដល់ខ្ញុំហើយ ចូរប្រតិបត្តិឲ្យជាប្រយោជន៍ដល់ខ្ញុំ នេះជាទំនៀមរបស់អ្នកប្រាជ្ញក្នុងកាលមុន។
[១១៨] (វិធុរបណ្ឌិត…) ម្នាលមាណព ខ្ញុំដឹងថា ខ្លួនខ្ញុំនៅក្នុងកណ្តាប់ដៃអ្នកហើយ (ព្រោះ) ខ្ញុំត្រូវព្រះបាទធនញ្ជ័យជាឥស្សរៈ ព្រះរាជទានដល់អ្នកហើយ តែយើងសូមឲ្យអ្នកនៅក្នុងផ្ទះយើងអស់ ៣ ថ្ងៃ ទំរាំយើងប្រៀនប្រដៅកូន និងប្រពន្ធសិន។
[១១៩] (បុណ្ណកយក្ស…) លោកពោលពាក្យណា ពាក្យនោះចូរមានដល់ខ្ញុំ ដោយប្រការដូច្នោះ យើងគប្បីនៅអស់ ៣ ថ្ងៃ លោកដ៏ចំរើន ចូរធ្វើកិច្ចក្នុងផ្ទះ (របស់លោក) ក្នុងថ្ងៃនេះចុះ
ID: 637344802856385794
ទៅកាន់ទំព័រ៖