ព្រះត្រៃបិដក ភាគ ៦៣
មហាសត្វនិយាយនឹងភរិយា ដែលមានខ្លួនប្រោះព្រំដោយទឹកក្រអូបនៃខ្លឹមចន្ទន៍ មានសម្បុរប្រាកដស្មើដោយឆ្តោរនៃមាសជម្ពូនទថា ម្នាលនាងដ៏ចំរើនមានភ្នែកក្រហម នាងចូរមក ចូរស្តាប់ខ្ញុំ ចូរហៅបុត្រ និងធីតាមក។ នាងអនោជាបានស្តាប់ពាក្យរបស់ប្តីហើយ ក៏និយាយនឹងកូនប្រសាស្រី មានក្រចកក្រហម មានភ្នែកល្អថា ម្នាលនាងមានសម្បុរដូចផ្ការាជព្រឹក្ស នាងចូរហៅបុត្រ និងធីតា ដែលទ្រទ្រង់ប្រដាប់ទាំងនោះមក។
[១២៣] ព្រះមហាសត្វ ជាអ្នករក្សាធម៌ ឥតមានញាប់ញ័រនឹងកូនទាំងឡាយ ថើបក្បាលកូនទាំងឡាយនោះ ដែលមកដល់ហើយ ហៅមកនិយាយពាក្យថា អញត្រូវព្រះរាជា ក្នុងក្រុងឥន្ទបត្តនេះ ប្រទានដល់មាណពហើយ។ ថ្ងៃនេះអញមានសេចក្តីសុខក្នុងខ្លួនទេ (តអំពី ៣ ថ្ងៃទៅ) អញនឹងជាអ្នកបំរើមាណពនោះ មាណពនោះ នាំអញទៅតាមសេចក្តីត្រូវការ ចំណែកខាងអញដែលមកនេះ ដើម្បីប្រៀនប្រដៅអ្នកទាំងឡាយ (ព្រោះថា) អញនឹងទៅដោយមិនបានការពារ (មុន) ដូចម្តេចបាន។
ID: 637344803738231315
ទៅកាន់ទំព័រ៖