ព្រះត្រៃបិដក ភាគ ៦៣

 [១០​] អចេលកៈ​ឈ្មោះ​គុណៈ​ បាន​រីករាយ​តបនឹង​ព្រះបាទ​វិទេហៈ ដែល​ទ្រង់​ត្រេកអរ​ក្នុង​វិន័យ​ដោយ​ពាក្យ​ថា បពិត្រមហារាជ​ អាត្មា​ភា​ពល្មមញុំាង​សរីរៈ​ឲ្យ​ប្រព្រឹត្តទៅ​បាន ខាងដើម​ដំណើរ​ទាំងអស់​នុ៎ះ​ ដំណើរ​ទាំងពីរ​ដែល​ព្រះអង្គ​ត្រាស់​សួរ​ហើយ​នោះ​ (ក៏​ស្រួល​ដែរ​)។ បពិត្រ​ព្រះបាទ​វិទេហៈ បច្ចន្តគ្រាម​ទាំងឡាយ​របស់​ព្រះអង្គ​ មិន​បះបោរ​ទេ​ឬ យាន​របស់​ព្រះអង្គ មិន​ខូចខាត​ទេ​ឬ វាហនៈ​នៅ​ប្រព្រឹត្តទៅ​បានទេ​ឬ ព្យាធិ​ទាំងឡាយ​ដែល​ដុត​កំ​ដៅ​សរីរៈ​របស់​ព្រះអង្គ​មិន​មាន​ទេ​ឬ។
 [១១​] លំដាប់នោះ​ ព្រះរាជា​ព្រះអង្គ​ប្រសើរ​ក្នុង​រថ ទ្រង់​បា្រ​ថ្នា​ធម៌ ក៏​រីករាយ​តប ទើប​សួរ​អត្ថ​ផង ធម៌​ផង​ ហេតុ​ដែល​គួរ​ដឹងផង​ថា បពិត្រ​កស្សប​គោត្រ សត្វ​គប្បី​ប្រព្រឹត្ត​ធម៌​ក្នុង​មាតាបិតា​ តើ​ដូចម្តេច គប្បី​ប្រព្រឹត្ត​ក្នុង​អាចារ្យ តើ​ដូចម្តេច គប្បី​ប្រព្រឹត្ត​ក្នុង​កូន និង​ប្រពន្ធ​ តើ​ដូចម្តេច។ គប្បី​ប្រព្រឹត្ត​ក្នុង​ពួក​មនុស្សចាស់ តើ​ដូច​ម្តេច​ ក្នុង​សមណព្រាហ្មណ៍ តើ​ដូចម្តេច ក្នុង​ពួក​ពល តើ​ដូចម្តេច​ គប្បី​ប្រព្រឹត្ត​ក្នុង​ជនបទ​ តើ​ដូចម្តេច។ សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ធម៌​ដូចម្តេច​ លះលោក​នេះ​ហើយ​ ទៅកាន់​សុគតិ សត្វ​ពួក​ខ្លះ​ឋិតនៅ​ក្នុង​អធម៌ មាន​ក្បាល​សំយុង​ចុះ ធ្លាក់​ទៅកាន់​នរក​ តើ​ដូចម្តេច។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637344769078262699
ទៅកាន់ទំព័រ៖