ព្រះត្រៃបិដក ភាគ ៦៣

 [១៣៤​] រាជសេវកៈ​ត្រូវ​ចិញ្ចឹម​មាតា និង​បិតា ត្រូវ​មាន​សេចក្តី​គោរព​ចំពោះ​បុគ្គល​ជាធំ​ក្នុង​ត្រកូល​ មាន​វាចា​ផ្អែមល្ហែម ពោល​ពាក្យ​ម៉ត់ហ្មង រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។ សេវកៈ​ត្រូវ​មាន​សណ្តាប់​ធ្នាប់ មាន​សិល្បសាស្ត្រ មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ មានខ្លួន​ធ្វើ​ហើយ​ (ចេះស្ទាត់​) ជា​អ្នក​នឹងនួន មាន​អធ្យាស្រ័យ​ទន់ភ្លន់​ មិន​ធ្វេសប្រហែស ជា​អ្នក​ស្អាត ទាំង​ឈ្លាសវៃ រាជសេវកៈ​នោះ​ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ​ត្រូវ​មាន​សេច​ក្តី​ប្រព្រឹ​ត្តិ​ឱនលំទោន កោតក្រែង​គោរព​ចំពោះ​បុគ្គល​ចំរើន​ (ដោយ​វយ័​ជាដើម​) ជា​អ្នក​ស្លូតត្រង់​ នៅ​រួម​ជា​សុខ រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ គប្បី​វៀរ​ឲ្យ​ឆ្ងាយ​ចេញ​នូវ​ជន ដែល​ព្រះរាជា​ដទៃ​បញ្ជូន​មក​ ដើម្បី​ការ​ស្ងាត់​កំបាំង គប្បី​រំពៃ​មើល​ចំពោះ​ព្រះរាជា​ជា​ម្ចាស់​ (របស់​ខ្លួន​) មិន​ត្រូវ​និយាយចំ​ពោះ​ព្រះរាជា​ដទៃ​ទេ។
 [១៣៥​] រាជសេវកៈ គប្បី​គប់​រក​ចំពោះ​សមណៈ និង​ព្រាហ្មណ៍ អ្នកមានសីល ជា​ពហុ​ស្សូ​តដោយ​គោរព រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ​ គួរ​ប្រព្រឹត្ត​តាម​​ពួក​សមណៈ និង​ព្រាហ្មណ៍​អ្នកមានសីល ជា​ពហុ​ស្សូ​តដោយ​គោរព រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637344809896702968
ទៅកាន់ទំព័រ៖