ព្រះត្រៃបិដក ភាគ ៦៣

 [១៣៩​] ប៉ុនអម្បាល​បុរស​ប្រាថ្នា​សេចក្តី​ចំរើន​ គង់​ធ្វើ​អញ្ជលី​ចំពោះ​ក្អម​ទឹក ឬធ្វើ​បទ​ក្សិ​ណចំពោះ​បក្សី​ក្អែក​ បុគ្គល​មិន​នមស្ការ​ចំពោះ​ព្រះរាជា​ជា​បណ្ឌិត​ខ្ពង់ខ្ពស់ ព្រះអង្គ​ប្រទាន​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ ដូចម្តេច​បាន ព្រោះ​ព្រះអង្គ​ប្រទាន​ទីដេក សំពត់ យាន និង​ផ្ទះ​សំរាប់​សំណាក់​អាស្រ័យ​ ទ្រង់​បង្អុរ​ភោគសម្ប័ទ ដូច​មេឃ​បង្អុរ​ភ្លៀង​ដល់​ពួក​សត្ត។ ម្នាលកូន​សំឡាញ់​ទាំងឡាយ​ នេះ​ជា​រា​ជវ​សតិ​ធម៌​ ដែល​នរជន​ប្រព្រឹត្ត​តាម រមែង​ញ៉ាំង​ព្រះរាជា​ឲ្យ​ប្រោសប្រាណ រមែង​បានការ​បូជា​អំពី​ចៅហ្វាយនាយ​ទាំងឡាយ។

ចប់ រា​ជវ​សតី​កណ្ឌ។


 [១៤០​] (អភិ​សម្ពុទ្ធ​គាថា​) វិធុរបណ្ឌិត​មាន​ប្រាជ្ញាវាងវៃ​ ប្រៀនប្រដៅ​ពួក​ញាតិ​យ៉ាងនេះ​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះរាជា ដោយមាន​ពួក​ញាតិ​ចោមរោម​ វិធុរបណ្ឌិត​ថ្វាយបង្គំ​ព្រះ​បាទា​ដោយ​ត្បូង ធ្វើ​ប្រទក្សិណ​ព្រះអង្គ​ ផ្គង​អញ្ជលី ក្រាបបង្គំទូល​ព្រះរាជា​ថា បពិត្រ​ព្រះអង្គ​ជា​អ្នក​បង្រ្កាប​សត្រូវ មាណព​នេះ​ មានប្រាថ្នា​នឹង​ធ្វើតាម​អធ្យាស្រ័យ នឹង​នាំ​ខ្ញុំ​ព្រះអង្គ​ទៅ ខ្ញុំ​ព្រះអង្គ​នឹង​និយាយ​ពាក្យ​ជា​ប្រយោជន៍​ដល់​​ពួក​ញាតិ​ សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​នូវ​ពាក្យ​នោះ។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637344811227448207
ទៅកាន់ទំព័រ៖