ព្រះត្រៃបិដក ភាគ ៦៣

សូម​ព្រះអង្គ​ទ្រង់ទត​មើលកូន​ទាំងឡាយ​របស់ខ្ញុំ​ព្រះអង្គ​ផង​ និង​ទ្រព្យ​ដទៃ​ក្នុង​ផ្ទះ​របស់ខ្ញុំ​ព្រះអង្គ​ផង កាលបើ​ខ្ញុំ​ព្រះអង្គ​ទៅ​ហើយ​ សូមកុំ​ឲ្យ​ពួក​ញាតិ​វិនាស ក្នុង​កាល​ខាងក្រោយ​ឡើយ ប្រសិនបើ​ទូលព្រះបង្គំ​មាន​សេចក្តី​ភ្លាំងភ្លាត់​ ទូលព្រះបង្គំ​នឹង​ឃើញ​កំហុស​នោះ​វិញ ដូចជា​បុ​រស​ភ្លាត់​ដួ​លលើ​ផែនដី​ហើយ​ឈរ​ស៊ប់​លើ​ផែនដី​វិញ។
 [១៤១​] (ព្រះរាជា​…) សេចក្តី​គាប់ចិត្ត​ខ្ញុំ​ថា​ អ្នក​មិន​គួរ​ទៅ​ទេ ខ្ញុំ​គាប់ចិត្ត​ថា ឲ្យ​អ្នក​កាប់​សំឡាប់​មាណព​កច្ចាយនៈ​ក្នុង​ទីនេះ​ ហើយ​នៅក្នុង​ទីនេះ​ចុះ ម្នាល​បណ្ឌិត​មាន​ប្រាជ្ញា​ឧត្តម​ដូច​ផែនដី​ អ្នក​កុំទៅ។
 [១៤២​] (មហា​សត្វ​…) សូម​ព្រះអង្គ​កុំ​តំ​កល់​ព្រះ​ហ្ឫ​ទ័យ​ក្នុង​ភាព​មិនមែន​ជា​ធម៌ សូម​ប្រកប​ក្នុង​ប្រយោជន៍​ផង ក្នុង​ធម៌​ផង​ ថ្វឺ​យ បុគ្គល​ធ្វើ​កម្ម​ណា ហើយ​ទៅកាន់​នរក​ក្នុង​កាល​ខាងក្រោយ​ កម្ម​នោះ ជា​អំពើ​អកុសល​មិន​ប្រសើរ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ព្រោះថា ធម្មតា ម្ចាស់​ជាធំ​របស់​ទាសៈ ចង់​សំឡាប់ ចង់​ដុតរោល​បៀតបៀន​ក៏បាន​ តែ​នេះ​មិនមែន​ជា​ធម៌​ (របស់បុរាណ​បណ្ឌិត​ទេ​) ទាំង​មិនមែន​ជា​កិច្ច​គួរ​ប្រព្រឹត្ត​ឡើយ​ សេចក្តី​ក្រោធ​នៃ​ខ្ញុំ​ព្រះអង្គ​មិន​មាន​ទេ ខ្ញុំ​ព្រះអង្គ​សូមលា​ទៅ។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637344811695297003
ទៅកាន់ទំព័រ៖