ព្រះត្រៃបិដក ភាគ ៦៣
[១៤៣] (អភិសម្ពុទ្ធគាថា) ព្រះមហាសត្វនោះ មានព្រះនេត្រពេញដោយទឹកភ្នែក ចូលទៅឱបរឹត (ធម្មបាលកុមារ) ជាបុត្តច្បង លុះបន្ទោបង់សេចក្តីក្រវល់ក្រវាយក្នុងហ្ឫទ័យហើយ ក៏ចូលទៅកាន់ផ្ទះធំ។
[១៤៤] ពួកបុត្រ និងភរិយារបស់វិធុរបណ្ឌិត ដេក (បម្រាស់ននៀលក្នុងលំនៅដូចជាដើមរាំងដែលត្រូវខ្យល់បក់បោកញាំញី។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និង ទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។
ID: 637344812121295038
ទៅកាន់ទំព័រ៖