ព្រះត្រៃបិដក ភាគ ៦៣

​ពួក​អ្នក​ជនបទ​ មក​ជួបជុំគ្នា​ ទាំង​ពួក​អ្នក​និគម ក៏​មក​ជួបជុំគ្នា ផ្គងដៃ​ខ្សឹកខ្សួល​ កន្ទក់កន្ទេញ​ថា ហេតុអ្វី​ទើប​លោក​លះ​ចោល​ពួក​យើង។
 [១៤៥​] ព្រះ​មហាសត្វ​ បាន​ធ្វើ​កិច្ច​ទាំងឡាយ​ក្នុង​ផ្ទះ ប្រៀនប្រដៅ​ជន​របស់​ខ្លួន​ គឺ​ពួក​មិត្រ​ អា​មា​ត្យ​ ជន​អ្នក​នៅ​អាស្រ័យ បុត្រ​ ភរិយា​ និង​ផៅពង្ស។ ព្រះ​មហាសត្វ ចាត់ចែង​ការងារ​ប្រាប់​នូវ​ទ្រព្យ​ក្នុង​ផ្ទះ​ និង​កំណប់​ និង​ការ​ឲ្យ​បុល ហើយ​ពោល​ពាក្យ​នេះ​នឹង​បុណ្ណ​កយក្ស​ថា​ អ្នក​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់ខ្ញុំ​អស់ ៣ ថ្ងៃហើយ កិច្ច​ក្នុង​ផ្ទះ​ខ្ញុំ​ធ្វើ​ហើយ​ ទាំង​បុត្រ និង​ភរិយា ខ្ញុំ​ក៏បាន​ប្រៀន​ប្រដៅ​ហើយ អ្នក​ចូរ​ធ្វើ​កិច្ច​ទាំងឡាយ​ តាម​អធ្យាស្រ័យ​របស់​អ្នក​ចុះ។
 [១៤៦​] (បុណ្ណ​កយក្ស​…) បពិត្រ​អ្នកជា​អាមាត្យ​ បើ​អ្នក​បាន​ប្រៀនប្រដៅ​បុត្រ ភរិយា និង​ពួក​ជន​អ្នក​ចិញ្ចឹមជីវិត​ដោយសារ​ហើយ អើ អ្នក​ចូរ​ប្រញាប់​ប្រញាល់​មក​ក្នុង​កាល​ឥឡូវនេះ​ចុះ​ ព្រោះថា​ផ្លូវ​ខាងមុខនេះ ជា​ផ្លូវ​ដាច់ស្រយាល​វែងឆ្ងាយ។ អ្នក​កុំ​ភ័យ ចូរ​ចាប់​តោង​កន្ទុយ​សេះ​អាជានេយ្យ​ចុះ​ នេះ​ជា​ការ​ឃើញ​នូវ​ជីវ​លោក​ជាទីបំផុត​របស់​អ្នក។
 [១៤៧​] (ព្រះ​មហាសត្វ​…) បុគ្គល​ទៅកាន់​ទុគ្គតិ​ដោយ​អំពើ​ណា​ដែល​កើតអំពី​កាយ​ វាចា ចិត្ត អំពើអាក្រក់​ (នោះ​) របស់ខ្ញុំ​មិន​មាន​ទេ ខ្ញុំ​នឹង​ខ្លាច​ចំពោះ​អំពើ​អ្វី។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637344812622049285
ទៅកាន់ទំព័រ៖