ព្រះត្រៃបិដក ភាគ ៦៣

 [១៤៨​] (អភិ​សម្ពុទ្ធ​គាថា​) ស្តេច​សេះ​នោះ​ នាំ​វិធុរបណ្ឌិត​ហោះ​ទៅ​ឰដ៏​អាកាស​វេហាស៍​ ឥត​ប៉ះទង្គិច​នឹង​មែកឈើ ឬភ្នំ ក៏​ចូល​ទៅកាន់​កាឡា​គិ​រី​បព៌ត​ដោយ​ឆាប់​រហ័ស​។
 [១៤៩​] ស្រ្តីជា​ប្រពន្ធ ១ ពាន់​នាក់ និង​ទាសី ៧ រយ​នាក់ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ថា​ យក្ស​ក្លែងភេទ​ជា​ព្រាហ្មណ៍ នាំ​វិធុរបណ្ឌិត​ទៅ។ ពួក​ស្រីស្នំ ពួក​កុមារ ពួក​អ្នកជំនួញ​ និង​ពួក​ព្រាហ្មណ៍ ផ្គងដៃ​ខ្សឹកខ្សួល​ កន្ទក់កន្ទេញ​ថា​ យក្ស​ក្លែងភេទ​ជា​ព្រាហ្មណ៍​ នាំ​វិធុរបណ្ឌិត​ទៅ។ ​ពួក​ពលដំរី ពលសេះ ពល​រថ ពល​ថ្មើ​រជើង​ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ថា យក្ស​ក្លែងភេទ​ជា​ព្រាហ្មណ៍ នាំ​វិធុរបណ្ឌិត​ទៅ។ ​ពួក​អ្នកជនបទ​មក​ជួបជុំគ្នា ទាំង​ពួក​អ្នក​និគម​ក៏​មក​ជួបជុំគ្នា ផ្គងដៃ​ខ្សឹកខ្សួល​កន្ទក់កន្ទេញ​ថា​ យក្ស​ក្លែងភេទ​ជា​ព្រាហ្មណ៍ នាំ​វិធុរបណ្ឌិត​ទៅ។ ស្រ្តីជា​ប្រពន្ធ​ ១ ពាន់​នាក់ និង​ទាសី ៧ រយ​នាក់ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ថា វិធុរបណ្ឌិត​ទៅ​ក្នុង​ទីណា​ហ្ន៎។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637344812994356781
ទៅកាន់ទំព័រ៖