ព្រះត្រៃបិដក ភាគ ៦៣
ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎។ ពួកពលដំរី (ពលសេះ) ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎។
[១៥០] (មហាជន...) បើបណ្ឌិតនោះ នឹងមិនត្រឡប់មកក្នុងរវាង ៧ រាត្រីវិញទេ ពួកទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា នឹងចូលភ្លើង ពួកទូលព្រះបង្គំជាខ្ញុំ មិនមានសេចក្ដីត្រូវការដោយជីវិតឡើយ។
[១៥១] (ព្រះរាជា…) បណ្ឌិតជាបុគ្គលឈ្លាសវៃ អាចសំដែង (ប្រយោជន៍) និងមិនមែនប្រយោជន៍ មានប្រាជ្ញាឈ្វេងយល់ រមែងដោះខ្លួនបានដោយឆាប់ អ្នកទាំងឡាយកុំខ្លាចឡើយ បណ្ឌិតនោះ គង់តែនឹងត្រឡប់មកវិញ។
ចប់ អន្តរបេយ្យាលៈ។
[១៥២] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ កាលទៅលើកំពូលភ្នំកាឡាគិរីនោះ ក៏គិតថា គំនិតទាំងឡាយ រមែងជាធម្មជាតិខ្ពស់ និងទាប
ID: 637344813547959973
ទៅកាន់ទំព័រ៖