ព្រះត្រៃបិដក ភាគ ៦៣

 [១៥៥​] (បុណ្ណ​កយក្ស​…) ខ្ញុំ​នោះ​ឈ្មោះ​បុណ្ណ​កយក្ស ជា​អាមាត្យ​ព្រះបាទ​កុវេរៈ​ដែល​អ្នក​ធ្លាប់​បានឮ​ហើយ នាគរាជ​ព្រះនាម​វរុណៈ​ ជា​អ្នក​ទ្រទ្រង់​ផែនដី​មាន​ទំហំ​និង​កំពស់ មាន​ទ្រង់ទ្រាយ​ដ៏​ស្អាត​ បរិបូណ៌​ដោយ​ពណ៌ និង​កំឡាំង។ ម្នាល​អ្នកប្រាជ្ញ ខ្ញុំ​ចង់បាន​ធីតា ជា​អនុជា​តិ​នៃ​ព្រះបាទ​វរុណ​នាគ​នោះ​ នាគ​កញ្ញា​នោះ ឈ្មោះ​ឥរន្ទ​តី ខ្ញុំ​ព្យាយាម​សំឡាប់​អ្នក​ ព្រោះ​ហេ​តុ​នាង​ឥរន្ទ​តី​មាន​ចង្កេះ​ល្អ ជាទីស្រឡាញ់​នោះ។
 [១៥៦​] (ព្រះ​មហាសត្វ​…) ម្នាល​យក្ស​ សេចក្តី​វង្វេង កុំ​មានដល់​អ្នក​ឡើយ ពួក​សត្វលោក​ជាច្រើន​វិនាស​ហើយ​ ព្រោះ​អំពើ​ដែល​ខ្លួន​ប្រកាន់​ខុស ចុះ​អ្នកមាន​កិច្ច​អ្វី​ ដោយ​ការ​សំឡាប់​ខ្ញុំ​ (ព្រោះ​នាគ​កញ្ញា​) មាន​ចង្កេះ​ល្អ ជាទីស្រឡាញ់​ សូម​អញ្ជើញ​ប្រាប់ ខ្ញុំ​នឹង​ស្តាប់​ការ​ទាំងអស់​មើល។
 [១៥៧​] (បុណ្ណ​កយក្ស​…) ខ្ញុំ​ចង់បាន​ធីតា​របស់​ព្រះបាទ​វរុណ​នាគ​ជាធំ​មាន​អា​នុ​ភាព​ច្រើន ខ្ញុំ​ជា​អ្នកស៊ីឈ្នួល​របស់​ពួក​ញាតិ ព្រោះ​ហេតុ​ពួក​ញាតិ​ដឹង​នូវ​ខ្ញុំ​ថា​ ជា​អ្នក​ត្រូវ​កាម​ទង់ទាញ​ដោយពិត​ (បាន​ជា​) ឪពុកក្មេក​ខ្ញុំ​ពោល​នឹង​ខ្ញុំ​ ដែល​សូ​មនាងឥ​រន្ទ​តី​នោះ​ថា​ យើង​នឹង​ឲ្យ​កូនក្រមុំ​មាន​រាងកាយ​ល្អ មាន​ភ្នែក​ល្អ មាន​ទ្រង់ទ្រាយ​ឆើតឆាយ​ មា​នខ្លួន​លាប​ដោយ​ខ្លឹមចន្ទន៍​ដល់​អ្នក
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637344820853896702
ទៅកាន់ទំព័រ៖