ព្រះត្រៃបិដក ភាគ ៦៣
បើអ្នកបានដួងហ្ឫទ័យរបស់វិធុរបណ្ឌិតមកដោយធម៌ ហើយនាំមកក្នុងភពនាគនេះ។ អ្នកត្រូវបាននាងកុមារី ដោយទ្រព្យជាទីត្រេកអរនោះ យើងមិនប្រាថ្នាទ្រព្យដទៃក្រៃលែងទេ ម្នាលបណ្ឌិត ជាអាមាត្យ ខ្ញុំមិនវង្វេងដូចអ្នកថាទេ អ្នកចូរស្តាប់ចុះ។ មួយទៀត អំពើតិចតួចដែលខ្ញុំប្រកាន់ខុស មិនមានទេ កាលខ្ញុំបានហ្ឫទ័យរបស់អ្នកដោយធម៌ ពួកនាគនឹងឲ្យនាគកញ្ញាឈ្មោះឥរន្ទតី។ ព្រោះហេតុនោះ ទើបខ្ញុំលៃលកសំឡាប់អ្នក ខ្ញុំមានសេចក្តីត្រូវការដោយការសំឡាប់អ្នកយ៉ាងនេះឯង ខ្ញុំនឹងទំលាក់អ្នកក្នុងរណ្តៅនេះ សម្លាប់អ្នកហើយ នឹងនាំយកតែហ្ឫទ័យទៅ។
[១៥៨] (មហាសត្វ…) ម្នាលកច្ចាយនៈ បើអ្នកមានកិច្ចត្រូវការ ដោយហ្ឫទ័យរបស់ខ្ញុំ ចូរអ្នកលើកខ្ញុំដោយឆាប់រហ័ស ដ្បិតសាធុនរធម៌ (ធម៌ល្អរបស់នរៈ) របស់ខ្ញុំណាមួយ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះ ដល់អ្នកក្នុងថ្ងៃនេះ។
[១៥៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ដាក់វិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុលើកំពូលភ្នំឆាប់រហ័ស
ID: 637344821274667381
ទៅកាន់ទំព័រ៖