ព្រះត្រៃបិដក ភាគ ៦៣

ឃើញ​វិធុរបណ្ឌិត​ជា​អាមាត្យ​មាន​ប្រាជ្ញា​មិន​ថោកទាប​ អង្គុយ​ដកដង្ហើម​ស្រួល ហើយក៏​សាកសួរ​ថា អ្នក​គឺ​ខ្ញុំ​លើកឡើង​ចាក​រណ្តៅ​ហើយ​ ក្នុងថ្ងៃនេះ ខ្ញុំ​ត្រូវការ​ដោយ​ហ្ឫ​ទ័យ​របស់​អ្នក​ អ្នក​ចូរ​សំដែង​សាធុ​នរ​ធម៌​ទាំងអស់​នោះ​ដល់​ខ្ញុំ​ក្នុងថ្ងៃនេះ។
 [១៦០​] (មហាសត្វ​…) ខ្ញុំ​ គឺ​អ្នកលើ​កឡើង​ចាក​រណ្តៅ​ហើយ បើ​អ្នក​ត្រូវការ​ដោយ​ហ្ឫ​ទ័យ​របស់ខ្ញុំ​ ខ្ញុំ​នឹង​សំដែង​សាធុ​នរ​ធម៌​ទាំងអស់​នោះ​ដល់​អ្នក​ក្នុងថ្ងៃនេះ។
 [១៦១​] ម្នាល​មាណព​ អ្នក​ចូរ​ដើរតាម​ផ្លូវ​ដែលគេ​ដើរ​ហើយ​ អ្នក​ចូរ​វៀរ គឺ​កុំ​ដុត​បាតដៃ​ទាំង​ទទឹក​ អ្នក​កុំ​ប្រទូស្ត​មិត្រ​ក្នុង​កាលណា​មួយ អ្នក​កុំ​លុះអំណាច​នៃ​ស្រី​ដែល​ប្រកបដោយ​អសទ្ធម្ម។
 [១៦២​] (បុណ្ណ​កយក្ស​…) បុគ្គល​ដែល​ឈ្មោះថា​ ដើរទៅ​កាន់​ផ្លូវ​ដែលគេ​ដើរ​ហើយ តើ​ដូចម្តេច គេ​ដុត​បាតដៃ​ទាំង​ទទឹក តើ​ដូចម្តេច ស្រី​ដូចម្តេច​ឈ្មោះថា​ ស្រី​ប្រកប​ដោយ​អសទ្ធម្ម នរណា​ឈ្មោះថា​ជា​អ្នក​ប្រទូស្ត​មិត្រ​ ខ្ញុំ​សួរ​ហើយ អ្នក​ចូរ​ប្រាប់​សេចក្តី​នោះ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637344821744172654
ទៅកាន់ទំព័រ៖