ព្រះត្រៃបិដក ភាគ ៦៣

 [១៦៣​] (វិធុរបណ្ឌិត​…) បុគ្គល​ណា​ អញ្ជើញ​មនុស្ស​ដែល​មិនធ្លាប់​នៅជា​មួយ​គ្នា ឬមិន​ធ្លាប់​ឃើញ​គ្នា សូម្បី​ដោយ​អាសនៈ​ បុរស​ត្រូវ​ធ្វើ​ប្រយោជន៍​តបស្នង ដល់​បុគ្គល​នោះ​ឯង បណ្ឌិត​ទាំងឡាយ​ពោល​ថា​ អ្នកនោះ​ឯង​ជា​អ្នកដើរតាម​ផ្លូវ​ដែលគេ​ដើរ​ហើយ។ បុរស​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​បុគ្គល​ណា​ សូម្បី​មួយ​យប់ បាន​បាយ និង​ទឹក​ក្នុង​សំណាក់​បុគ្គល​ណា មិន​ត្រូវ​គិត​អំពើអាក្រក់​ដល់​បុគ្គល​នោះ​សូម្បី​ដោយចិត្ត​ បុគ្គល​អ្នក​ប្រទូស្ត​មិត្រ ឈ្មោះថា​ដុត​បាតដៃ​ទាំង​ទទឹក។ បុគ្គល​អង្គុយ ឬដេក​ក្នុង​ម្លប់ឈើ​ណា​ មិន​ត្រូវ​កាច់​មែកឈើ​នោះ ព្រោះថា បុគ្គល​ប្រទូស្ត​មិត្រ ជា​បុគ្គល​អាក្រក់។ បុរស​ណា​ឲ្យ​ផែ​នដី​នេះ ដែល​ពេញ​ដោយ​ទ្រព្យ​ដល់​ស្រី​ដែល​ខ្លួន​សន្ម​តថា​ (ល្អ​) ស្រី​នោះ​បាន​ឱកាស​ (ក្បត់ចិត្ត​) គប្បី​មើលងាយ​បុរស​នោះ​វិញ បុគ្គល​មិន​ត្រូវ​លុះអំណាច​ស្រី ដែល​ប្រកបដោយ​អសទ្ធម្ម​នោះ​ទេ។ បុគ្គល​ឈ្មោះថា​ ដើរទៅ​កាន់​ផ្លូវ​ដែលគេ​ដើរ​ហើយ​យ៉ាងនេះ ឈ្មោះថា ដុត​បាតដៃ​ទាំង​ទទឹក​យ៉ាងនេះ
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637344822071362859
ទៅកាន់ទំព័រ៖