ព្រះត្រៃបិដក ភាគ ៦៣
[១៧២] (នាគរាជ…) អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុតព្រោះឃើញភពនាគដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថ្វាយបង្គំ (ខ្ញុំ) ដំណើរនេះ មិនមែនជាបុគ្គលមានប្រាជ្ញាទេ។
[១៧៣] (មហាសត្វ…) បពិត្រនាគ ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ ព្រោះអ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំ (នូវពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនសម្រេចទៅជាអ្វីទេ។
[១៧៤] (នាគរាជ…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ នរជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនកើតទៅជាអ្វីទេ។
[១៧៥] (មហាសត្វ…) វិមាននេះ ទាំងឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) របស់ព្រះអង្គមិនទៀង តែដូចជារបស់ទៀង
ID: 637344824155139000
ទៅកាន់ទំព័រ៖